ពិធីបុណ្យអាវផាយទីក្រុងហូជីមិញ ឆ្នាំ ២០១៧ ទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ

(VOVworld)-ក្រោយពីបានប្រព្រឹត្តិទៅអស់រយៈពេល ២ សប្ដាហ៍មក នាល្ងាចថ្ងៃ
 ១៧ មិនា ពិធីបុណ្យអាវផាយទីក្រុងហូជីមិញបានបិទបញ្ចប់ហើយ​ ។ ពិធីបុណ្យនេះ​
បាន​ទាក់ទាញភ្ញៀវទេសចរប្រមាណ ៧០០០០ នាក់​។ កម្មវិធីសម្ដែងសិល្បៈ​បិទ​បញ្ចប់
ព្រឹត្តិការនេះ​ក្រោមប្រធានបទ អាវផាយវៀតណាម​ពោរពេញ​ទៅ​ដោយ​ភាពទាក់ទាញ​។​ 
អញ្ជើញចូលរួមកម្មវិធីនេះ មានវត្តមានរបស់​​កុង​ស៊ុល និងភរិយា ព្រមទាំងនិស្សិត
បរទេសមកពីប្រទេស ថៃ កូរ៉េខាងជើង ជប៉ុន និងអ៊ីតាលី​។ ពិធីបុណ្យអាវផាយទីក្រុង
ហូជីមិញលើកទី ៤ ឆ្នាំ ២០១៧ បានប្រព្រឹត្តិ​ទៅ​​ដោយមានសកម្មភាពចំនួនជាង ១៣ 
។ ក្នុងនោះ ចាប់អារម្មណ៍​បំផុត​គឺការ​សម្ដែងអាវផាយដោយមានការចូលរួម ៣០០ 
នាក់នៅវិថីដើរថ្មើជើង Nguyen Hue ខ័ណ្ឌ ទី ១ ។  ទីក្រុងហូជីមិញក៏បានសម្រេចយក
ថ្ងៃ ទី ៣ ខែមិនា ជារៀងរាល់ឆ្នាំ សម្រាប់​រៀបចំពិធីបុណ្យអាវផាយ ដើម្បីទាក់​ទាញ​ភ្ញៀវ​
ទេសចរ​មកទស្សនាទីក្រុងផងដែរ​។

ប្រតិកម្មទៅវិញ

ផ្សេងៗ