ពិធី​បិទសន្និសីទសន្តិសុខទីក្រុង​Munich

(VOVWORLD) - នារសៀលថ្ងៃទី១៩ កុម្ភៈ សន្និសីទសន្តិសុខក្រុង Munich ដែលជាសន្និសីទសន្តិសុខដ៏ធំបំផុតរបស់ពិភពលោកត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំនៅទីក្រុង Munich ភាគខាងត្បូងប្រទេសអាល្លឺម៉ង់ - បានបិទបញ្ចប់ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ។
ពិធី​បិទសន្និសីទសន្តិសុខទីក្រុង​Munich - ảnh 1អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថ្លែងមតិនៅក្នុងសន្និសិទសន្តិសុខទីក្រុង Munich នៅអាល្លឺម៉ង់ ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៣ (រូបថត៖ AFP/TTXVN)

ជម្លោះដែលកំពុងកើតមានឡើងរវាងរុស្ស៊ីនិងអ៊ុយក្រែនត្រូវបានលើកឡើងនៅក្នុងការពិភាក្សាស្ទើរតែទាំងអស់នៃសន្និសីទឆ្នាំនេះ។ មេដឹកនាំនិងវាគ្មិន ដែលចូលរួមក្នុងសន្និសីទ បានចំណាយពេលជាច្រើន ដើម្បីពិភាក្សាអំពី ទិដ្ឋភាពទូទៅនៃជម្លោះ។ លើសពីនេះទៅទៀត ប្រធានបទដ៏ក្តៅគគុកជាច្រើនទៀតនិងបញ្ហាប្រឈមដែលពិភពលោកកំពុងជួបប្រទះ ពីនយោបាយសេដ្ឋកិច្ចរហូតដល់សន្តិសុខ ការពារជាតិ បម្រែបម្រួលអាកាសធាតុ បរិស្ថាន សន្តិសុខស្បៀងអាហារសកល ក៏ត្រូវបានលើកមកពិភាក្សានៅសន្និសីទនេះផងដែរ។

ក្នុងសុន្ទរកថាបិទសន្និសីទ ប្រធានសន្និសីទសន្តិសុខក្រុង Munich ឆ្នាំ២០២៣ លោក Christoph Heusgen បានវាយតម្លៃថា សន្និសីទបានបង្ហាញពី  “សាមគ្គីភាពអន្តរមហាសមុទ្រអាត្លង់ទិកយ៉ាងខ្លាំងក្លា” ហើយបានចាត់ទុកថា តំបន់អឺរ៉ុបនិយាយរួមនិងប្រទេសអាល្លឺម៉ង់និយាយដោយឡែក ត្រូវបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីអាចឆ្លើយតបបានយ៉ាងល្អជាងមុន ចំពោះបញ្ហាប្រឈមថ្មីនៃយុគសម័យ។ នៅខាងក្រៅសន្និសីទបានប្រព្រឹត្តទៅជំនួបពិភាក្សាទ្វេភាគី និងពហុភាគីជាច្រើនដែលត្រូវបានសាធារណមតិអន្តរជាតិយកចិត្តទុកដាក់ ក្នុងនោះគួរឲ្យកត់សម្គាល់គឺបណ្តាជំនួបដែលមានវត្តមានរបស់តំណាងអាមេរិក ចិន អាល្លឺម៉ង់ បារាំង ជប៉ុន ឬកូរ៉េខាងត្បូងជាដើម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ