ពិធីប្រគល់ពានរង្វាន់ការប្រឡងជំនាញវិជ្ជាជីវៈជាតិលើកទី១០

(VOVWORLD) - នាយប់ថ្ងៃទី២០ ឧសភា នៅរដ្ឋធានីហាណូយ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានរៀបចំពិធីបូកសរុបនិងប្រគល់ពានរង្វាន់ការប្រឡងជំនាញវិជ្ជាជីវៈពិភពលោកលើកទី៤៤ឆ្នាំ២០១៧និងការប្រឡងជំនាញវិជ្ជាជីវៈជាតិលើកទី១០ឆ្នាំ២០១៨។ ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Vu Duc Dam អញ្ជើញចូលរួមពិធីនេះ។
ពិធីប្រគល់ពានរង្វាន់ការប្រឡងជំនាញវិជ្ជាជីវៈជាតិលើកទី១០ - ảnh 1 ទិដ្ឋភាពនៃពិធីប្រគល់ពានរង្វាន់ (រូបថត៖ kinhtedothi)

ការប្រឡងជំនាញវិជ្ជាជីវៈជាតិលើកទី១០ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៣ដល់ទី២០ ឧសភា ឆ្នាំ២០១៨នៅទីក្រុងហាណូយនិងខេត្តហាណាម។ មានបេក្ខជនចំនួន៥២០នាក់មកពីក្រុមចំនួន៥៦ ដែលចូលរួមប្រឡងក្នុងជំនាញវិជ្ជាជីវៈចំនួន២៦។ កញ្ញា Nguyen Tu Anh និស្សិតដេប៉ាឌឺម៉ង់ថែរក្សាសម្រស់ មហាវិទ្យាល័យវិជ្ជាជីវៈបច្ចេកវិទ្យាខ្ពស់ហាណូយ ដែលទទួលបានមេដាយមាសជំនាញវិជ្ជាជីវៈរចនាម៉ូដសក់បានឲ្យដឹងថា៖

        “នេះជាការប្រឡងដែលមានការចូលរួមរបស់អ្នកមានទេពកោសល្យជាច្រើននាក់ ហេតុនេះហើយវាមានប្រយោជន៍ចំពោះនាងខ្ញុំ។ មុនពេលចូលរៀននៅសាលាអនុវិទ្យាល័យ នាងខ្ញុំបានជក់ចិត្តជាមួយវិជ្ជាជីវៈរចនាម៉ូដសក់ហើយ ដូច្នេះបានជាពេលបញ្ចប់ការសិក្សានាងខ្ញុំទៅរៀនវិជ្ជាជីវៈនេះដោយភ្លាមដែរ។ នាងខ្ញុំមានគោលបំណងចង់នាំផ្នែករចនាម៉ូដសក់របស់វៀតណាមចេញទៅពិភពលោកដើម្បីមនុស្សគ្រប់រូបបានស្គាល់ដល់។ នាងខ្ញុំនឹងខំប្រឹងប្រែងថែមទៀតពេលចូលរួមការប្រឡងជំនាញវិជ្ជាជីវៈអាស៊ាននិងការប្រឡងជំនាញវិជ្ជាជីវៈពិភពលោក”។

        ត្រូវបានរៀបចំឡើងក្នុងរយៈ២ឆ្នាំម្ដង ការប្រឡងជំនាញវិជ្ជាជីវៈជាតិជាឱកាសដើម្បីជ្រើសរើសបេក្ខជនឆ្នើមដើម្បីចូលរួមការប្រឡងជំនាញវិជ្ជាជីវៈអាស៊ានលើកទី១២ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ សីហា ដល់ទី៤ កញ្ញា ខាងមុខនៅប្រទេសថៃ និងការប្រឡងជំនាញវិជ្ជាជីវៈពិភពលោកលើកទី៤៥ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ដល់ទី២៧ សីហា ឆ្នាំ២០១៩ នៅសហព័ន្ធរុស្ស៊ី។

        មុននោះ ការប្រឡងជំនាញវិជ្ជាជីវៈពិភពលោកលើកទី៤៤ឆ្នាំ២០១៧ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី៨ដល់ទី២០ សីហា ឆ្នាំ២០១៧ នៅអេមីរ៉ាត់អារ៉ាប់រួម។ ក្រុមវៀតណាមមានបេក្ខជនចំនួន១២នាក់ ហើយទទួលបានមេដាយសំរិទ្ធចំនួន១គ្រឿងនិងប័ណ្ណទទួលស្គាល់ភាពស្ទាត់ជំនាញចំនួន៥។

        តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានប្រគល់គ្រឿងឥស្សៈរិយយសពលកម្មថ្នាក់ទី៣និងប័ណ្ណសរសើររបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលជូនចំពោះបេក្ខជនដែលទទួលបានស្នាដៃឆ្នើមៗនៅការប្រឡងជំនាញវិជ្ជាជីវៈពិភពលោកលើកទី៤៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ