ពិធីប្រគល់ពានរង្វាន់ខ្លែងមាសឆ្នាំ ២០២៤៖ លើកតម្កើងស្នាដៃ សិល្បករ និងអ្នកផលិតភាពយន្តឆ្នើមបំផុតប្រចាំឆ្នាំ

(VOVWORLD) - នាយប់ថ្ងៃទី ១០ កញ្ញា នៅរោងមហោស្រព Đó-Vega City Nha Trang ខេត្ត Khanh Hoa បានប្រព្រឹត្តទៅពិធីប្រគល់រង្វាន់ខ្លែងមាសឆ្នាំ ២០២៤។ រដូវកាលឆ្នាំ ២០២៤ ដែលមានស្នាដៃចូលរួមប្រកួតសរុបចំនួន ១៦៣។

ពានរង្វាន់ភាពយន្តខ្លែងមាសបានទៅលើរឿង “Mai” ដែលដឹកនាំដោយលោក Tran Thanh។ ប្រភេទភាពយន្តវិទ្យាសាស្ត្រខ្លែងមាសបានទៅខ្សែភាពយន្តរឿង “ផ្កាយ Son Doong” ដោយអ្នកដឹកនាំរឿង Tai Van។ ភាពយន្តឯកសារពានរង្វាន់ខ្លែងមាសបានអ្នកដឹកនាំដោយ Nguyen Van Quyet។ ភាពយន្ត "Hai Muoi" ដឹកនាំដោយ Vu Thanh Vinh ទទួលបានពានរង្វាន់ភាពយន្តស្នាដៃដំបូងឆ្នើមបំផុត។  

ពិធីប្រគល់ពានរង្វាន់ខ្លែងមាសឆ្នាំ ២០២៤៖ លើកតម្កើងស្នាដៃ  សិល្បករ និងអ្នកផលិតភាពយន្តឆ្នើមបំផុតប្រចាំឆ្នាំ - ảnh 1អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានប្រគល់ពានរង្វាន់ខ្លែងមាសសម្រាប់ខ្សែភាពយន្តឆ្នើម ដល់រឿង "Mai" ។ រូបថត៖ Dang Tuan/TTXVN

ពានរង្វាន់ខ្លែងឆ្នាំ ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣-១០ ខែកញ្ញា ជាមួយនឹងសកម្មភាពពិសេសៗជាបន្តបន្ទាប់។ ក្នុងឱកាសនេះ ខេត្ត Khanh Hoa បានបរិច្ចាគថវិកាចំនួន ១០ ពាន់លានដុង (៤០០.០០០ ដុល្លារអាមេរិក) ដល់តំបន់ដែលរងផលប៉ះពាល់ដោយព្យុះ Yagi៕

ប្រតិកម្មទៅវិញ

ផ្សេងៗ