ពិធីប្រគល់ពានរង្វាន់និពន្ធនិងផ្សព្វផ្សាយវណ្ណៈកម្មអក្សរសាស្ត្រសិល្បៈនិងសារព័ត៌មាន

(VOVWORLD) -នាយប់ថ្ងៃទី១៣ខែឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនាអប់រំ មជ្ឈឹម បានរួមសហការជាមួយក្រសួងស្ថាប័នមជ្ឈឹមនិងទីក្រុងហាណូយ រៀបចំពិធី ប្រគល់ពានរង្វាន់និពន្ធ ផ្សព្វផ្សាយវណ្ណៈកម្មអក្សរសាស្ត្រសិល្បៈនិងសារព័ត៌មាន ដោយប្រធានបទ “រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទហូជីមិញ” វគ្គទី១ (២០១៦-២០១៨)។ 

នៅក្នុងពិធីនេះ គណៈចាត់តាំងបានប្រគល់រង្វាន់ថ្នាក់ A ចំនួន៨រង្វាន់ ថ្នាក់ B ចំនួន៣៤រង្វាន់ ថ្នាក់ C ចំនួន៦៧ និងរង្វាន់លើកទឹកចិត្តចំនួន ៥៥ សម្រាប់វណ្ណៈកម្ម សំណង់ សមូហភាព បុគ្គលចំណុះផ្នែកនិពន្ធចំនួន១៣។

ពិធីប្រគល់ពានរង្វាន់និពន្ធនិងផ្សព្វផ្សាយវណ្ណៈកម្មអក្សរសាស្ត្រសិល្បៈនិងសារព័ត៌មាន - ảnh 1 អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky អញ្ជើញថ្លែងមតិក្នុងពិធី

អញ្ជើញថ្លែងមតិក្នុងពិធី អគ្គនាយកវិទ្យុសម្លេងវៀតណាមនិងជាអនុប្រ ធានគណៈកម្មការអចិន្ត្រៃយ៍បញ្ជាណែនាំពានរង្វាន់ លោក Nguyen The Ky បានចាត់ទុកថា៖ “តាមរយៈការប្រគល់ពានរង្វាន់ម្តងម្តាលនេះ យើងតែងតែរកឃើញនូវវណ្ណកម្មល្អ  មានវណ្ណកម្មខ្លះរួមដំណើរជាមួយពេលវេលាទៀតផង។ យើងខ្ញុំវាយតម្លៃថា លើកនេះ ចំនួនអ្នកនិពន្ធបានផ្ញើវណ្ណៈកម្មជាច្រើន គុណភាពល្អ។ និពន្ធផងនិងផ្សព្វផ្សាយផង ដែលរួមចំណែកអប់រំ ពូនជ្រុំនូវសតិអារម្មណ៍ សីលធម៌ រចនាបទលោកប្រធាន ហូជីមិញធ្វើឲ្យវគ្គជីវភាពនយោបាយនេះ កាន់តែរស់រវើកនិងប្រភពគំនិត ច្នៃប្រឌិតច្រើន ដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ