ពិធីប្រគល់ពានរង្វាន់នារីវៀតណាមឆ្នាំ ២០១៨

(VOVWORLD) -  ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៨៨ នៃទិវាបង្កើតសម្ព័ន្ធសមាគមនារីវៀតណាមនិងទិវានារីវៀតណាម (ថ្ងៃទី ២០ តុលា ១៩៣០- ថ្ងៃទី២០ តុលា ២០១៨) នាថ្ងៃទី ១៥ តុលានៅទីហាណូយ សម្ព័ន្ធសមាគមនារីវៀតណាមណាមបានរៀបចំពិធីប្រគល់ពានរង្វាន់ វៀត ណាមឆ្នាំ ២០១៨ សម្រាប់សមូហភាពចំនួន ៥ និងបុគ្គលចំនួន ១០ នាក់ ដែលមានស្នាដៃឆ្នើមក្នុងគ្រប់វិស័យទាំងអស់ រួមចំណែកវិជ្ជមានដល់ការអភិវឌ្ឍសង្គម។

ពិធីប្រគល់ពានរង្វាន់នារីវៀតណាមឆ្នាំ ២០១៨ - ảnh 1ថ្នាក់ដឹកនាំដែលចូលរួមក្នុងពិធី 

សូមគូសបញ្ជាក់ថា ត្រូវបានរៀបចំតាំងពីឆ្នាំ ២០០២មក ពានរង្វាន់នារីវៀតណាមគឺជាពានរង្វាន់ប្រចាំឆ្នាំដោយឡែកដ៏ធំធេងសម្រាប់នារីវៀតណាម។ ឆ្លងកាត់ ១៤ លើក មានសមូហភាពចំនួន ៧៤ និងបុគ្គលឆ្នើមចំនួន ១៣៤ នាក់ទទួលបានរង្វាន់នារី វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ