ពិធីប្រគល់រង្វាន់ជូនក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាម
(VOVWORLD) - ការដែលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមដណ្ដើមបានសិទ្ធិចូលរួមការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ជើងឯកផ្នែកនារីពិភពលោក (World Cup) ឆ្នាំ ២០២៣ គឺជាមោទនភាពរបស់វិស័យបាល់ទាត់វៀតណាម ជាពិសេសក្នុងបរិបទ ដ៏លំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ នេះ។
ពិធីប្រគល់រង្វាន់ជូនក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាម (រូបថត៖ VNA) |
នាព្រឹកថ្ងៃទី ១១ កុម្ភៈ នៅទីក្រុងហាណូយ សហព័ន្ធកីឡាបាល់ទាត់វៀតណាមបានសម្រេបសម្រួលជាមួយអង្គភាពពាក់ព័ន្ធនានារៀបចំពិធីប្រគល់រង្វាន់ជូនក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារី វៀតណាម ក្រោយពេលសម្រេចបានស្នាដៃឆ្នើម ដោយដណ្ដើមបានកៅអី ចូលរួមវគ្គប្រកួតផ្ដាច់ព្រ័ត្រ ជាលើកដំបូង នៃពានរង្វាន់បាល់ទាត់ជើងឯកផ្នែកនារីពិភពលោក (World Cup) ឆ្នាំ ២០២៣។
នៅក្នុងពិធីនេះ លោក Tran Quoc Tuan ប្រធានស្តីទីសហព័ន្ធកីឡាបាល់ទាត់វៀតណាមបានលើកសរសើរស្នាដៃឆ្នើមរបស់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាម និងប្រគល់ទឹកប្រាក់ចំនួន ៥,៥ ពាន់លានដុង ហើយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានប្រគល់ទឹកប្រាក់ចំនួន១ ពាន់លានដុងជូនក្រុមបាល់ទាត់។
សូមបញ្ជាក់ដែរថា ការដែលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមដណ្ដើមបានសិទ្ធិចូលរួមការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ជើងឯកផ្នែកនារីពិភពលោក (World Cup) ឆ្នាំ ២០២៣ គឺជាមោទនភាពរបស់វិស័យបាល់ទាត់វៀតណាម ជាពិសេសក្នុងបរិបទ ដ៏លំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ នេះ ផងដែរ៕