ពិធីប្រគល់រង្វាន់ថ្នាក់ដឹកនាំសន្តិសុខព័ត៌មានអាសស៊ានគំរូ ឆ្នាំ ២០១២

(VOV) – ក្នុងក្របខ័ណ្ឌសន្និសីទថ្នាក់ដឹកនាំសន្តិសុខព័ត៌មានអាស៊ានលើកទី ៤
នាយប់ថ្ងៃទី ៤ ធ្នូ ពិធីប្រគល់រង្វាន់ថ្នាក់ដឹកនាំសន្តិសុខព័ត៌មានអាសស៊ានគំរូ ឆ្នាំ
២០១២ បានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ ពិធីនេះ
រៀបចំឡើងគឺសំដៅលើកដម្កើងថ្នាក់ដឹកនាំគ្រប់គ្រងសន្តិសុខនិងការពារព័ត៌មាន
ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រៅពីការវាយតំលៃសមត្ថភាពជំនាញរបស់ បណ្ដាថ្នាក់
ដឹកនាំសន្តិសុខព័ត៌មានក្នុងអង្គភាពអាជីវកម្មនានាគឺរង្វាន់លើកនេះក៏បានប្រមូល
ផ្តុំទៅលើតួនាទីគ្រប់គ្រងទស្សនវិស័យយុទ្ធសាស្ត្រលក្ខណៈច្នៃប្រឌិតក្នុងការលើក
កំពស់ប្រសិទ្ធភាពសកម្មភាពរបស់អង្គភាពអាជីវកម្ម។  គណៈចាត់តាំងបានប្រគល់
រង្វាន់ជូនថ្នាក់ដឹកនាំគំរូបចំនួន ១០ នាក់ក្នុងនោះ មានលោក Nguyen Phuc Duong នាយកមជ្ឍមណ្ឌលបច្ចេកវិទ្យាព័ត៌មានធនាគា HD Bank (វៀតណាម) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ