ពិធីមីទ្ទីញរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រួសារវៀតណាម២០១៣។

ពិធីមីទ្ទីញរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រួសារវៀតណាម២០១៣។ - ảnh 1
ពិធីមីទ្ទីញរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រួសារវៀតណាម២០១៣។ (vov.vn)


        VOV- ពិធីមីទ្ទីញរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រួសារវៀតណាមបានប្រារព្ធ
ឡើង​នៅ​ទីក្រុងហាណូយនាថ្ងៃទី២៨មិថុនាជាមួយការចូលរួមរបស់គ្រួសារវប្បធម៍
គំរូ​ចំនួន១៥០គ្រួក្នុងចំណោមជនរួមជាតិជាជនជាតិភាគតិចរដ្ឋធានីហាណូយ។​
ថ្លែង​មតិនៅពិធី ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានអះអាងថា គ្រួសារជា​
កោសិការ​សង្គម ជាកន្លែងបង្កើតមនុស្ស ភាសា ជាកន្លែងរក្សាវប្បធម៍ពូនជ្រុំថែទាំ​
ជីវភាព​ខាងសម្ភារៈនិងស្មារតីសំរាប់ជនម្នាក់ៗ។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien
Nhan បានបញ្ជាណែនាំថា៖

         “ក្រសួងវប្បធម៍កីឡានិងទេសចរណ៍ជាមួយសម័ត្ថកិច្ចគ្រប់គ្រងរដ្ឋអំពីកិច្ចការ
គ្រួសារត្រូវសហការជិតស្និទ្ធជាមួយក្រសួងផ្នែកទាក់ទិនសកម្មអនុវត្តកម្មវិធី​សហការ។ ក្រសួងអប់រំបណ្ដុះបណ្ដាលត្រូវនាំខ្លឹមសារកសាងគ្រួសារចូលក្នុង​កម្មវិធី​បង្រៀន វិទ្យាល័យដើម្បីកុមារវៀតណាមមានការយល់ដឹងអំពីប្រការនេះ៕”
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ