ពិធីមីទ្ធីងរំលឹកអនុស្សាវរីយ៌លើទី៨៣នៃទិវាបង្កើតរណសិរ្សជាតិឯករាជ្យវៀតណាម
|
ពិធីមីទ្ធីងរំលឹកអនុស្សាវរីយ៌លើទី៨៣ទិវាបង្កើតរណសិរ្សជាតិឯករាជ្យវៀតណាម(vov) |
(VOVworld)-នាព្រឹកថ្ងៃទី១៨វិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានរៀបចំពិធីមីទ្ទីងរំលឹកខួបលើកទី៨៣ នៃទិវា
បង្កើតរណសិរ្សជាតិឯករាជ្យវៀតណាម (ថ្ងៃទី១៨វិច្ឆិកា១៩៣០-ថ្ងៃ១៨វិច្ឆិកា២០១៣)
។ ដ៏មហោឡារឹតថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ
វៀតណាមលោកNguyen Thien Nhan អះអាងថា៖
"សាមគ្គីភាពជាប្រពៃណីដ៏ថ្លៃថ្នារបស់ប្រជាជាតិវៀតណាមដែលបានពូនជ្រុំ ក្នុងដំណក់កាលស្ថាបនានិងរក្សាប្រទេសជាតិ និងក្នុងសម័យហូជីមិញ។ ការបង្កើត
និងអភិវឌ្ឍណ៌រួមជាមួយការរួមចំណែកដ៏ធំធេងរបស់រណសិរ្ស ជាតិឯករាជ្យវៀត
ណាមក្នុងរយៈពេល៨៣ឆ្នាំកន្លងមកបានអះអាងបន្ថែមប្រពៃណីរបស់ប្រជាជាតិ
វៀតណាម។ ទិវាបង្កើតរណសិរ្សជាតិឯករាជ្យ ជារៀងរាល់ឆ្នាំក្លាយទៅជាទិវាមហា
សាមគ្គីភាពជាតិទំាងមូល"។
លោក Nguyen Thien Nhan អះអាងថែមទៀតថាក្នុងកិច្ចការឧស្សាហភាវូប
នីយកម្ម និងទំនើបភាវូបនីយកម្មប្រទេសជាតិនាសព្វថ្ងៃ តួនាទីរបស់រណសិរ្សមាតុ
ភូមិវៀតណាមកាន់តែបានលើកកំពស់ក្នុងជីវភាពនយោបាយនិងសង្គមកិច្ចផងដែរ៕