ពិធីរំលឹកខួបលើកទី ២៥ ទិវាបង្កតទំនាក់ទំនងការទូតរវាង​វៀតណាមនិងអ៊ុយរូហ្គាយ

(VOVWORLD) -នាថ្ងៃទី ២៣ ខែតុលា នៅទីក្រុង Montevideo ប្រទេសអ៊ុយរូហ្គាយ ស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីន និងអ៊ុយរូហ្គាយ បានរួមសហការជាមួយក្រសួងការបរទេសអ៊ុយរូហ្គាយ រៀបចំពិធីរំលឹកខួបលើកទី ២៥ នៃទិវាបង្កើតទំនាក់ទំនងការទូតទ្វេភាគី (ថ្ងៃទី ១១ ខែសីហា)។
ពិធីរំលឹកខួបលើកទី ២៥ ទិវាបង្កតទំនាក់ទំនងការទូតរវាង​វៀតណាមនិងអ៊ុយរូហ្គាយ - ảnh 1 ទង់ជាតិនៃប្រទេសវៀតណាម និង អ៊ុយរូហ្គាយ (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅទីនេះ រដ្ឋមន្ត្រីការបរទេសអ៊ុយរូហ្គាយ  លោក Nin Novoa បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរបានជម្រុញនិងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យដោយឥតឈប់ឈរ ព្រមទាំងសហប្រតិបត្តិការយ៉ាងសកម្ម និង ជួយគ្នាទៅវិញទៅមកលើគ្រប់វេទិកាពហុភាគី។ ប្រទេសទាំងពីរក៏បានផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់ សំដៅចែករំលែកបទពិសោធន៍ និងរួមសហការធ្វើសកម្មភាពដើម្បីផលប្រយោជន៍រួម។

ចំណែកឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ៊ុយរូហ្គាយ លោក Dang Xuan Dung បានអះអាងថា នាប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងរវាងវៀតណាម និងអ៊ុយរូហ្គាយមានការអភិវឌ្ឍដ៏រឹងមាំ ពោលគឺមិនត្រឹមតែលើវិស័យនយោបាយប៉ុណ្ណោះទេ ថែមទាំងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទៀតផង។ លោកឯកអគ្គរដ្ឋទូតមានគោលបំណងថា នាពេលខាងមុខ ភាគីទាំងពីរបន្តរួមសហការយ៉ាងជិតស្និទ្ធក្នុងការផ្លាស់ប្ដូរគណប្រតិភូ និងពង្រីកថែមទៀតនូវយន្តការសហប្រតិបត្តិការនាបច្ចុប្បន្ន ដូចជាការពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរ ព្រមទាំងធ្វើការចរចាលើឯកសារសហប្រតិបត្តិការ សំដៅបង្កើតខ្សែររបៀងគតិយុត្តអំណោយផលថែមទៀតសម្រាប់ទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ