ពិធីរំលឹកខួបលើកទី ៧០ នៃការបង្កើតអនុសញ្ញាទីក្រុងហ្សឺណែវ (Geveva) ឆ្នាំ ១៩៤៩
(VOVWORLD) - នាថ្ងៃទី ១២ ខែសីហា បណ្តាអនុសញ្ញាទីក្រុងហ្សឺណែវ (Geneva) ឆ្នាំ ១៩៤៩ ត្រូវបានប្រារព្វពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ឯកសារដែលធ្លាប់បានបង្កើតឡើងជាផែនគ្រឹះនៃច្បាប់មនុស្សធម៌អន្តរជាតិ។
បណ្តាអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩ រួមមានអនុសញ្ញាចំនួន ៤ ដែលស្តីពីសិទ្ធិរបស់ជនស៊ីវិល ឈ្លើយសឹក សង្គ្រាម និងយោធិនដែលរងរបួសនិងមានជំងឺផងដែរ។ ជាក់ស្តែងគឺ អនុសញ្ញាស្តីពីការកែលំអនូវស្ថានភាពរបស់យុទ្ធជនពិការនិងយុទ្ធជនមានជម្ងឺ ចំណុះកងកំលាំងប្រដាប់អាវុធដែលប្រយុទ្ធនៅដីគោក; អនុសញ្ញាស្តីពីការកែលម្អនូវស្ថានភាពនៃយុទ្ធជនពលី យុទ្ធជនមានជំងឺ និងយុទ្ធជនដែលត្រូវបានលិចនាវាចំណុះកងកម្លាំងកងទ័ពជើងទឹកជាដើម។
គួរបញ្ជាក់ថា បណ្តាអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩ បានបង្កើតឡើងជាផែនគ្រឹះនៃច្បាប់មនុស្សធម៌អន្តរជាតិ និងក្រមប្រតិបត្តិស្តីពីការបង្កើតស្តង់ដារមនុស្សធម៌ជាអប្បបរមារបស់មនុស្សដែលត្រូវការគោរព ក្រោមគ្រប់រូបភាពប្រសិនបើមានជម្លោះប្រដាប់អាវុធបានកើតមានឡើងផងដែរ។ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០នៃអនុសញ្ញាទីក្រុងហ្សឺណែវគឺជាឱកាសសម្រាប់ប្រទេសទាំងមូលចាត់វិធានការជាក់ស្តែងនិងបន្តសន្យាអនុវត្តឡើងដើម្បីមនុស្សជាតិ ក៏ដូចជាធានាការអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិផងដែរ៕