ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនៅកម្ពុជា

ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនៅកម្ពុជា - ảnh 1
ទិដ្ឋភាពនៃពិធីនេះ (រូបថត៖nhandan.com.vn)

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ទិវាបង្កើតកងទ័ព
ប្រជាជនវៀតណាមនិងលើកទី២៧ទិវាប្រជាជនវៀតណាមទាំងមូលការពារប្រទេស
នោះ នាព្រឹកថ្ងៃទី២២ ធ្នូ ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រ កម្ពុជាបាន
រៀបចំពិធីដាក់កម្រងផ្កានៅវិមានមិត្តភាពវៀតណាម-កម្ពុជានៅរាជធានីភ្នំពេញ។
អនុរដ្ឋលេខាធិការកម្ពុជាលោក ភួង ស៊ីភឹន ឲ្យដឹងថា​កម្ពុជានិងវៀតណាមជា
ប្រទេសជិតខាងដែលមានទំនាក់ទំនងប្រពៃណីសាមគ្គី ជួយឧបត្ថម្ភគ្នា ហើយទំនាក់
ទំនងនេះនឹងមិនអាចកាត់ផ្ដាច់បានឡើយ។លោក ភួង ស៊ីភឹន សង្កត់ធ្ងន់ថា កម្ពុជា
មានមោទនៈភាពនិងសប្បាយរីករាយចំពោះមុខការអភិវឌ្ឍន៍ យ៉ាងខ្លាំងក្លារបស់
កងទ័ពប្រជាជនវៀតណាម។
នាយប់ថ្ងៃដដែល ស្ថានទូតវៀតណាមនិងស្ថាប័នទីប្រឹក្សាការពារប្រទេស
វៀតណាមប្រចាំកម្ពុជាបានរៀបចំពិធីជប់លៀងដោយមានការចូលរួមរបស់ភ្ញៀវ
កិត្តិយសនិងមន្ត្រីជាន់ខ្ពស់យ៉ាងច្រើនកុះករនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ