ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អូស្ត្រាលី។

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អូស្ត្រាលី។ - ảnh 1
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អូស្ត្រាលី។


        VOV-នាយប់ថ្ងៃទី២មិនានៅរោងមហោស្រពធំទីក្រុងហាណូយបាន
ប្រព្រឹត្ត​ទៅ​ពិធីរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-
អូស្ត្រាលី (ទី​២៦កុម្ភៈ) ជាមួយកម្មវិធីសិល្បៈពិសេសរបស់រោងមហោស្រពរបាំ
Bangarra ជា​អង្គភាពទស្សនីយភាពជួរមុខរបស់អូស្ត្រាលី។ ថ្លែងមតិនៅពិធី
ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំនៅវៀតណាមលោក Hugh Borrowman បានលើក
ច្បាស់ថា​កម្មវិធី​សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកនេះបានបង្ហាញភាពទូលំ
ទូលាយនិងរីក​ធំធាត់ក្នុងទំនាក់ទំនងទទ្វេភាគី។ រីឯរដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh ក៏អះអាងដែរថា៖

        “ខ្ញុំជឿជាក់រឹងមាំថាជាងនឹងរាល់លទ្ធផលដែលទទួលបានជាមួយការរួមចិត្ត​និងប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរអនាគតរបស់ទំនាក់
ទំនងដៃគូរលើគ្រប់វិស័យរវាងវៀតណាមនិងអូស្ត្រាលីនឹងកាន់តែបានពង្រីកឆ្ពោះ
ទៅកំពស់ថ្មីដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗរួមចំណែកឲ្យ
សន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅដំបន់និងលើសកលលោក៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ