ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាឯកភាពប្រទេសជាតិ៖បន្តបទចម្រៀងវីរភាព ជ័យជំនះទាំងស្រុង
|
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាឯកភាពប្រទេសជាតិ៖បន្តបទចម្រៀងវីរភាព ជ័យជំនះទាំងស្រុង |
(VOV)_ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាឯកភាពប្រទេសជាតិ៖បន្ត
បទចម្រៀងវីរភាពជ័យជំនះទាំងស្រុង។ នេះគឺជាប្រធានបទ នៃកម្មវិធីសម្ដែង
សិល្បះ ដោយអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមរៀបចំឡើង
នាយប់ថ្ងៃទី១៥ មេសា នៅទីក្រុង Tam Ky ខេត្ត Quang Nam ( ភាគកណ្ដាលវៀត
ណាម)។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ទោ Nguyen Trong Nghia ប្រធានអគ្គ
ស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាមបានរំលឹកឡើងវិញនូវប្រវត្តិ
សាស្ត្រតស៊ូ ប្រឆាំងដ៏អង់អាចក្លាហាន និងពលីកម្មរបស់គ្រប់ជំនាន់ ដើម្បីឯក
ភាពប្រទេសជាតិ។ កម្មវិធី៖ បន្តសរសេរ៖បទចម្រៀងវីរភាព ជ័យជំនះទាំងស្រុង
ជាការដឹងគុណជ្រាលជ្រៅ ចំពោះពលីកម្មរបស់ជំនាន់ជីដូន ជីតាផង និងសម្ដែង
នូវការប្តេជ្ញា មនោសញ្ជេតនា និងការទទួលខុសត្រូវរបស់ជំនាន់វ័យក្មេងរបស់
កងទ័ព នឹងភាពស្មោះត្រង់ចំពោះបក្ស ចំពោះប្រជាជន ពុះពាររាល់ការលំបាក
សាកល្បង ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។ លោក Nguyen Chin
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានអោយដឹងថា៖
“ ការរៀបចំកម្មវិធីនេះនៅស្ដូបគោរពវិញ្ញាណក្ខ័ន្ធវីរអ្នកម្ដាយវៀតណាម
នៅខេត្ត Quang Nam នេះមានអត្ថន័យដ៏សែនសំខាន់ រួមចំណែកអប់រំឧត្តមគតិ
និងប្រពៃណីបដិវត្តន៍ សំរាប់ជំនាន់វ័យក្មេងក្នុងទូទាំងប្រទេស បន្តសរសេរបទ
ចម្រៀងវីរភាព ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសដែរ។”
ក្នុងឱកាសនេះដែរ គណៈចាត់តាំងបានប្រគល់សៀវភៅសន្សំប្រាក់ចំនួន
២២៨ក្បាល ដោយទឹកប្រាក់ចំនួន១,១ពាន់លានដុល្លារអាមេរិក សំរាប់វីរអ្នកម្ដាយ
និងគ្រួសារគោលនយោបាយ៕