ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៤នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន
(VOV) /  
|
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៤នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន(TTXVN) |
(VOV)_នាថ្ងៃទី១៧ មករា ស្ថានទូតវៀតណាមប្រចាំនៅចិន បានរៀបចំពិធីជប់
លៀងដ៏មហោឡារឹក ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៤ នៃទិវាបង្កើតទំ
នាក់ទំនងការទូតវៀតណាម-ចិន (ថ្ងៃទី ១៨ មករា)។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅចិន លោក Nguyen Van Tho បានអះអាងថា៖ ក្នុងសភាព ការណ៍ ក្នុងតំបន់និងអន្តរជាតិ បន្តមានបំរែបំរួលដ៏ស្មុគ្រស្មាញជះឥទ្ធិពលមិនតិចដល់ប្រ
ទេសនិមួយៗ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ ទំនងដៃគូសហប្រតិបត្តិការលើគ្រប់វិស័យជាមួយចិន និងចាត់ទុកនេះគឺជាការអា
ទិភាពមួយក្នុងចំណោមអាទិភាពយុទ្ធសាស្ត្រជួរមុខ និងជាគោលមាគា៍កិច្ចការបរ
ទេសយូរអង្វែង មុនក៏ដូចជាក្រោយរបស់វៀតណាម។ ឯកអគ្គរដ្ឋទូត Nguyen Van
Tho អះអាងថា៖
“ យើងត្រូវសប្បាយរីករាយជាច្រើន ដោយឃើញថា៖ទំនាក់ទំនងវៀតណាម និងចិនបានមានការអភិវឌ្ឍន៍ជាច្រើន។ ចិនបន្តជាមិត្តទំនិញធំបំផុតរបស់វៀតណាម ក្នុងរយៈពេល៩ឆ្នាំកន្លងទៅ ។តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ ២០១៣ ទទួល បាន៥០ពាន់លានដុល្លារអាមេរិក។ ជាពិសេស តាមរយៈជំនួបសន្ទនារបស់ថ្នាក់ដឹក
នាំ ជាន់ខ្ពស់នៃប្រទេសទាំងពីរ ភាគីទាំងពីរទទួលបានការព្រមព្រៀងជាច្រើនដ៏
សែនសំខាន់។”
រីឯ អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Rén déjiù chōngjí បានចាត់ទុកថា៖
“ ចិនយកចិត្តទុកដាក់ជាច្រើនដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម ជានិច្ចកាលចាត់ទុកវៀតណាមដើរតួនាទីសំខាន់ជានិច្ច។ ក្នុងឆ្នាំ២០១៤នេះ ចិន ត្រៀមខ្លួនជាស្រេច ជាមួយវៀតណាម រក្សារបណ្ដាការផ្លាស់ប្តូរដំណើរទស្សនកិច្ច
ជាន់ ខ្ពស់ បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើគ្រប់វិស័យ ដោះស្រាយបញ្ហា
លើសមុទ្រ ប្រកបដោយសមស្រប ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍
យ៉ាង ខ្លាំងក្លា ចីរភាព និងស្ថិរភាព នាំមកនូវផលប្រយោជន៍ជាក់ស្ដែងច្រើនជាង
ទៀតសំរាប់ ប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងចិន៕”
-VOV