ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាជាតិសាធារណរដ្ឋប្រជាមានិតចិន

(VOVWORLD) -នាថ្ងៃទី២៧កញ្ញានៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម បានប្រារព្ធធ្វើពិធីជប់ លៀងអបអរសាទរលើកទី៦៨ទិវាបង្កើតសាធារណរដ្ឋប្រជាមានិតចិន(0១ខែតុលាឆ្នាំ ១៩៤៩-០១ខែតុលាឆ្នាំ២០១៧) ។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាជាតិសាធារណរដ្ឋប្រជាមានិតចិន - ảnh 1

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាជាតិសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២៧កញ្ញានៅទីក្រុងហាណូយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិត ចិនប្រចាំនៅវៀតណាម បានប្រារព្ធធ្វើពិធីជប់លៀងអបអរសាទរលើកទី៦៨ទិវាបង្កើតសាធារណរដ្ឋប្រជាមានិតចិន(0១ខែតុលាឆ្នាំ១៩៤៩-០១ខែតុលាឆ្នាំ២០១៧) ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតចិន Hóngxiǎomíng បានរំលឹកឡើងវិញនូវសមិទ្ធិផលដែលបក្ស រដ្ឋាភិបាលនិងប្រជាជនចិនបានសម្រេចក្នុងរយៈពេល ៦៨ ឆ្នាំកន្លងទៅ ក៏ដូចជាការអភិវឌ្ឍន៍ក្នុងទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងចិន - វៀតណាម ក្នុង រយៈពេលកន្លងទៅដែរ។ ឯកអគ្គរដ្ឋទូតបានអះអាងចិនមានឆន្ទៈរួមដៃគ្នាជាមួយប្រទេសវៀតណាមជំរុញកិច្ច សហប្រតិបត្តិការដើម្បីផលប្រយោជន៍ដូចគ្នាជំរុញទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មីនាំមកនូវសុភមង្គលដល់ប្រជា ជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់សន្តិភាព, ស្ថិរភាព, ការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោកទៀតផង។ ចូលរួមនិងថ្លែងមតិនៅទីនេះ លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ  និងជាប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានបានអះអាងថា៖បក្ស រដ្ឋវៀតណាមជានិច្ចកាលគោរព  និងមានគោលបំណងរួមជាមួយបក្ស និងរដ្ឋចិន បង្កើនចំណងមិត្តភាពជាប្រពៃណី សហប្រតិបត្តិការជាក់ស្ដែង ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានការរីកចម្រើន ស្ថិរភាព នាំមកនូវអត្ថប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ