ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០នៃទិវាចំរើនព្រះជន្មនិងទិវាបុណ្យជាតិជប៉ុន
|
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc (TTXVN) |
(VOV)_ថ្លែងមតិនៅក្នុងពិធីជួបលៀង ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក
ទៅ៨០ នៃទិវាចំរើនព្រះជន្មព្រះមហាក្សត្រជប៉ុននិងទិវាបុណ្យជាតិជប៉ុន (ថ្ងៃទី ២៣
ធ្នូ) នាយប់ថ្ងៃទី ១០ ធ្នូ នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម
Hiroshi Fukada បានអះអាងថា៖ ការអភិវឌ្ឍន៍ចីរភាពក្នុងទំនាក់ទំនងរវាងជប៉ុន និងវៀតណាមត្រូវបានកសាងទៅលើគ្រិះដ្ឋានចំណងមិត្តភក្តិ និងទំនុកទុកចិត្តគ្នា
ទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរ ។ ជប៉ុននិងវៀតណាមត្រូវបន្តកសាង និងពូនជ្រុំអោយទំនាក់ទំនងនេះក្នុងរយះពេលខាងមុខនេះ។ រីឯ ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានផ្ញើទៅកាន់ព្រះមហាក្សត្រ ព្រះមហាក្សត្រី
និងបណ្ដាសមាជិកក្នុងរាជវង្សានុវង្ស រដ្ឋាភិបាល និងប្រជាជនជប៉ុននូវក្តីអបអរ សាទរ យ៉ាងកក់ក្តៅបំផុត។ ឧបនាយករដ្ឋមន្ត្រីជឿជាក់ទៅលើការអភិវឌ្ឍន៍របស់ទំនាក់ទំនង វៀតណាមនិងជប៉ុន ប្រទេសទាំងពីរបានចាត់ទុកនេះគឺជាឱកាសអភិវឌ្ឍន៍របស់ ខ្លួន និងមានបណ្ដាឧត្តមភាពបំពេញអោយគ្នាទៅវិញទៅមក។
ដោយមានការប្តេជ្ញាចិត្ត ការខំប្រឹងប្រែងរបស់ភាគីទាំងពីរ ជាពិតប្រាកដថា៖ទំ
នាក់ ទំនងដៃគូយុទ្ធសាស្ត្រវៀតណាមនិងជប៉ុន នឹងបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ ស៊ីជំរៅនិងចីរភាព បំពេញផលប្រយោជន៍ និងគោលបំណងរបស់ប្រជាជននៃ
ប្រទេសទាំងពីរ៕