ពិធីលើកតម្កើងប្រធានប្រធានក្រុមកុមារពូកែទូទាំងប្រទេសវៀតណាមឆ្នាំ២០១៨
(VOVWORLD) - នាយប់ថ្ងៃទី១០ ខែសីហា នៅទីក្រុងហាណូយ ក្រុមប្រឹក្សាក្រុមយុវជនមជ្ឈិម បានរៀបចំពិធីលើកតម្កើងប្រធានក្រុមកុមារពូកែទូទាំងប្រទេសវៀតណាម លើកទី៣ឆ្នាំ២០១៨។
ប្រធានគណកម្មាធិការចលនា ប្រជាជនមជ្ឈិមវៀតណាមលោកស្រី Truong Thi Mai ថ្លែងមតិក្នុងពិធី |
ក្នុងពិធិនេះ ក្រុមប្រឹក្សាក្រុមយុវជនមជ្ឈិមបានលើកសរសើរប្រធានក្រុមកុមារពូកែ ចំនួន ២០០នាក់ដែលមានស្នាដៃឆ្នើមក្នុងការសិក្សារៀនសូត្រ ហាត់ពុតលត់ដំ និង កិច្ចការ ក្រុមកុមារជាដើម។ ថ្លែងមតិក្នុងពិធីនេះ ប្រធានគណកម្មាធិការចលនា ប្រជាជនមជ្ឈិមវៀតណាមលោកស្រី Truong Thi Mai បានអះអាងថា៖
“ខ្ញុំសង្ឃឹមថាក្មួយៗនឹងពង្រីកបាននូវភាពល្អប្រសើរក្នុងប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាន របស់ជីដូនជីតា សិក្សារៀនសូត្រឲ្យបានល្អ និងព្យាយាមហាត់ពុតលត់ ដំថែម ទៀតដើម្បីអនុវត្តតាមពាក្យទូន្មានលោកអ៊ំហូឲ្យបានល្អ ដែលសិក្តិសម នឹងកិត្តនាមប្រធានក្រុមកុមារពូកែនិងបន្តទទួលបាននូវក្តីស្រឡាញ់របស់ លោកគ្រូអ្នក គ្រូ។ខ្ញុំនិងបងប្អូនទាំងអស់គ្នានឹងជឿជាក់ថាក្មួយៗនឹងរួមចំណែក ធ្វើឲ្យវៀតណាម ក្លាយទៅជាប្រទេសឧស្សាហូបនីយកម្ម ទំនើបកម្ម និង មានវិស័យឧស្សាហកម្ម