ពិធីសច្ចាប្រនិធានទទួលដំណែងជាផ្លូវការអាណត្តិលើកទី ២ របស់ ប្រធានាធិបតីអាមេរិក

(VOVworld) – នា ថ្ងៃត្រង់ទី ២១ មករា ពិធីសច្ចាប្រនិធានទទួលដំណែងជាផ្លូវការអាណត្តិ
លើកទី ២ របស់ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រព្រឹត្តទៅ នៅរដ្ឋធានី
 វ៉ាស៊ីនតោន។ ក្នុងបទថ្លែងសន្ទរកថានៅពីធីនេះ ប្រធានាធិបតី Obama មិនផ្តោតទៅលើ
គោលនយោបាយដែលរដ្ឋអំណាចរបស់លោកនឹងអនុវត្តក្នុងរយៈពេល ៤ ឆ្នាំ ខាងមុខ
ទេ។ ប៉ុន្តែ លោក Obama បានសង្កត់ធ្ងន់យ៉ាងខ្លាំងក្លាទៅ លើសាមគ្គីភាពនិងឯកភាព
ក្នុងប្រជាជនអាមេរិក​ ដើម្បីរក្សាតួនីទីជួរមុខរបស់អាមេរិកលើវិស័យសេដ្ឋកិច្ច និយាយ
រួម និងបណ្ដាវិស័យផ្សេងៗទៀត និយាយដោយឡែក។ គោលដៅនៃសន្ទរកថារបស់
លោក Obama លើកនេះ គឺសំដៅ អំពាវនាវបណ្ដាគណៈបក្សនយោបាយនិងសង្គម
អាមេរិកដោះស្រាយរាល់ការខ្វែងគំនិត ក្នុងការបោះឆ្នោតសកោលឆ្នាំ ២០១២ ដើម្បី
រួមគ្នាដោះស្រាយបណ្ដាបញ្ហាសំខាន់ៗ ដែលអាមេរិកកំពុងប្រឈមមុខ។ បន្ទាប់ពីពីធី
សច្ចាប្រនិធានទទួលដំណែង ប្រធានាធិបតី Barack Obama បានចុះហេត្ថលេខាលើរាល់
ឯកសារស្តីពីការជ្រើសតាំង លោក John Brennan ធ្វើជានាយកទីភ្នាក់ងារចារកម្មកណ្តាល
(CIA) អតីតព្រឹទ្ធសមាជិក លោក Chuck Hagel ធ្វើជារដ្ឋមន្ត្រីក្រសួងការពារប្រទេស
ព្រឹទ្ធសមាជិក John Kerry ធ្វើជារដ្ឋមន្ត្រីការបរទេស​និងលោក Jack Lew ធ្វើជារដ្ឋមន្ត្រី
ក្រសួងហិរញ្ញវត្ថុ៕

ពិធីសច្ចាប្រនិធានទទួលដំណែងជាផ្លូវការអាណត្តិលើកទី ២ របស់ ប្រធានាធិបតីអាមេរិក - ảnh 1
ពិធីសច្ចាប្រនិធានទទួលដំណែងជាផ្លូវការ អាណត្តិលើកទី ២ របស់ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រព្រឹត្តទៅ នៅរដ្ឋធានី វ៉ាស៊ីនតោន។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ