ពិធីសេច្ចាប្រនិធានទទួលដំណែងនៃនាយករដ្ឋមន្ត្រីថ្មីរបស់ប៉ាគីស្ថាន

(VOVworld) – នាថ្ងៃទី ៥ មិថុនា​ ពិធីសេច្ចាប្រនិធានទទួលដំណែងរបស់
នាយករដ្ឋមន្ត្រីប៉ាគីស្ថានថ្មី លោក Nawaz Sharif បានប្រព្រឹត្តទៅនៅរដ្ឋធានី
Islamabad ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថានថ្មីនឹងដឹកនាំរដ្ឋាភិបាលថ្មីមួយដែលមិន ចងសម្ព័ន្ធជាមួយគណៈបក្សនយោបាយណាមួយឡើយ។ ថ្លែងមតិនៅរដ្ឋសភា
ប្រទេសនេះ លោក Nawaz Sharif បានស្នើឲ្យអាមេរិកបញ្ឈប់ការវាយប្រហារ ដោយជើងអាកាសតម្រង់ទៅលើតំបន់ពាយ័ព្យប៉ាគីស្ថាន។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលប៉ាគីស្ថាននឹងពិគ្រោះយោបល់ជាមួយគណៈបក្សនយោបាយទាំង
ឡាយ ដើម្បីស្វែងរកផែនការធ្វើសកម្មភាពរួម សំដៅបញ្ឈប់បណ្ដាការវាយប្រហារ ដោយជើងអាកាសពោលខាងលើ។ លោក Sharif ក៏បានសន្យាស្តាខឿនសេដ្ឋកិច្ច ប៉ាគីស្ថានឡើងវិញនិងដោះស្រាយវិបត្តិថាមពលនៅប្រទេសនេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ