ពិធីសច្ចាប្រនិធានរបស់គណៈរដ្ឋមន្ត្រីថ្មីរបស់ក្រិក


ពិធីសច្ចាប្រនិធានរបស់គណៈរដ្ឋមន្ត្រីថ្មីរបស់ក្រិក - ảnh 1
នាយករដ្ឋមន្ត្រីក្រិក លោក Samaras (Image: VNA)

(VOVworld) – នាថ្ងៃទី ១១ មិថុនា គណៈរដ្ឋមន្ត្រីថ្មីរបស់ក្រិកទទួលដំណែងបន្ទាប់ពី កំណែទម្រង់យ៉ាងខ្លាំងក្លាដោយឈរលើលទ្ធផលនៃការបោះឆ្នោតសភាអឺរ៉ុបនាពេល
ថ្មីៗនេះ។ ពិធីសច្ចាប្រនិធានរបស់សមាជិកគ្រប់រូបនៃរដ្ឋាភិបាលក្រិកបានប្រព្រឹត្តទៅ
នៅ រដ្ឋធានី Athens ក្រោមការធ្វើជាកស្សិណសាក្សីរបស់ប្រធានាធិបតីក្រិក លោក
Karolos Papoulias និងនាយករដ្ឋមន្ត្រី Antonis Samaras ។ ថ្លែងមតិនៅសម័យប្រជុំ
ដំបូងនៃគណៈរដ្ឋមន្ត្រីថ្មី នាយករដ្ឋមន្ត្រីក្រិក លោក  Samaras បានឲ្យដឹងថា៖ គណៈរដ្ឋមន្ត្រីថ្មីនឹងប្រមូលផ្តុំជំរុញដំណើរការកំណែទម្រង់ដើម្បីធានាការស្តារខឿន
សេដ្ឋកិច្ចឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ