ពិធីអុជធូបបើករដូវផ្ការីកនៅបរមរាជវាំងថាំងឡុង - ហាណូយ

(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែមករា នៅបរមរាជវាំងថាំងឡុង-ហាណូយ   មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌថាំងឡុង-ហាណូយ សហការជាមួយសមាគមបេតិកភណ្ឌវប្បធម៌ថាំងឡុង- ហាណូយ ដើម្បីរៀបចំពិធីអុជធូប បើករដូវផ្ការីក រំលឹកគុណដូនតា អ្នកមានទេពកោសល្យ ដែលបានរួមចំណែកជួយប្រទេសជាតិ។
ពិធីអុជធូបបើករដូវផ្ការីកនៅបរមរាជវាំងថាំងឡុង - ហាណូយ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ការិយាល័យរដ្ឋសភា ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង-គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ អុជធូបគោរពវិញ្ញាណក្ខន្ធបុព្វការីជន (រូបថត៖ Vu Hai/tienphong.vn)

ពិធីថ្វាយព្រះភ្លើងត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកជាមួយនឹងពិធីប្រពៃណី ដូចជា ពិធីដង្ហែ  អុជធូប ការបូជា និងសកម្មភាពប្រជាប្រិយជាច្រើន។ កម្មវិធីបានបើក   ដោយការសម្តែងរបាំនាគរបស់សិប្បករនៅភូមិ Trieu Khuc (ស្រុក Thanh Tri ជាយទីក្រុងហាណូយ)   ដោយមានបំណងប្រាថ្នាចង់បានរដូវអំណោយផល   ប្រជាជនសុខសាន្តត្រាននិងប្រទេសជាតិសម្បូររុងរឿង។

ពិធីអុជធូបបើករដូវផ្ការីកនៅបរមរាជវាំងថាំងឡុង - ហាណូយ - ảnh 2កម្មវិធីអុជធូបបើករដូវផ្ការីកត្រូវបានរៀបចំយ៉ាងឱឡារិក រួមជាមួយនឹងពិធីប្រពៃណីជាច្រើន (រូបថត៖ Vu Hai/tienphong.vn)

ពិធីអុជធូបបើករដូវផ្ការីក គឺជាពិធីប្រចាំឆ្នាំដែលមានអត្ថន័យនៃការក្រឡេកមើលឡើងវិញប្រភពដើម ជីដូនជីតា ឧទ្ទិសកុសលដល់បុព្វការីជន ស្តេចដ៏មានប្រាជ្ញាឈ្លាសវៃដែលមានគុណូបការៈសម្រាប់ប្រទេសជាតិ ហើយទន្ទឹមនឹងនោះ ក៏លើកតម្កើងដល់តម្លៃប្រពៃណីរបស់ថាំងឡុង-ហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ