ពិធីអបអរសាទរខួបលើកទី ៧៨ នៃទិវាបុណ្យជាតិ ថ្ងៃទី ២ កញ្ញា នៅក្រៅប្រទេស

(VOVWORLD) - នារសៀល ថ្ងៃទី ៥ ខែកញ្ញា នៅទីក្រុងមូស្គូ ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៨ ទិវាបុណ្យជាតិ (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៣)។
ពិធីអបអរសាទរខួបលើកទី ៧៨ នៃទិវាបុណ្យជាតិ ថ្ងៃទី ២ កញ្ញា នៅក្រៅប្រទេស - ảnh 1ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៨ ទិវាបុណ្យជាតិ នាថ្ងៃទី២កញ្ញា។ រូបថត៖ VOV

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Dang Minh Khoi បានវាយតម្លៃថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងរុស្ស៊ីកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មត្រូវបានលើកកំពស់ដោយឥតឈប់ឈរ។ រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Galuzin បានវាយតម្លៃថា វៀតណាមបច្ចុប្បន្នជាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងស្វាហាប់ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង ហើយជាសមាជិកដ៏មានកិត្យានុភាព និងការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

នាថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំនៅគុយបាបានរៀបចំយ៉ាងឱឡារិក ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៨ នៃទិវាបុណ្យជាតិថ្ងៃទី ២ កញ្ញា នៅទីលានបដិវត្តន៍ Antonio Maceo នៅទីក្រុង Santiago de Cuba។ នេះជាលើកដំបូង ដែលពិធីបុណ្យជាតិវៀតណាមត្រូវបានប្រារព្ធឡើងនៅទីក្រុង Santiago de Cuba ហើយក៏ជាលើកទីមួយផងដែរ ដែលការប្រារព្ធទិវាជាតិរបស់ប្រទេសមួយផ្សេងទៀត បានធ្វើឡើងនៅក្នុងទីក្រុងនេះ។

ពិធីអបអរសាទរខួបលើកទី ៧៨ នៃទិវាបុណ្យជាតិ ថ្ងៃទី ២ កញ្ញា នៅក្រៅប្រទេស - ảnh 2ការសម្តែងសិល្បៈក្នុងពិធីអបអរសាទរខួបលើកទី៧៨ ទិវាបុណ្យជាតិទី ០២ កញ្ញា។ រូបថត៖ VOV

ព្រឹត្តិការណ៍នេះបានធ្វើឡើងក្នុងឱកាសដែលប្រទេសទាំងពីររៀបចំពិធីរំលឹកខួបលើកទី ៥០ នៃដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំ Fidel Castro ទៅកាន់ប្រទេសវៀតណាម (ថ្ងៃទី ១២ - ១៧ ខែកញ្ញា ឆ្នាំ ១៩៧៣)។ អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបា Le Thanh Tung បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមបានរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងជំនឿទុកចិត្តទាំងស្រុងជាមួយបក្ស រដ្ឋ និងប្រជាជនគុយបា។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ទំនាក់ទំនងទ្វេភាគីនឹងមាននិរន្តរភាព និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ក៏ក្នុងឱកាសនេះផងដែរ ពិព័រណ៍ “វៀតណាម-គុយបា៖ មិត្តភាពពិសេស និងជាគំរូ” ត្រូវបានរៀបចំឡើង ដើម្បីឧទ្ទេសនាមដល់សាធារណជនគុយបានូវរូបថតមិត្តភាពពិសេសដ៏កម្ររវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ