ពិធីឧទ្ទេសនាមសៀវភៅ“ការបង្រួញគំលាតអភិវឌ្ឍន៍ក្នុងអាស៊ាន”

(VOVworld) – ព្រឹកថ្ងៃទី ១៧ ឧសភា ពិធីឧទ្ទេសនាមសៀវភៅស្រាវជ្រាវក្រោម
ចំណងជើងថា៖ “ការបង្រួញគំលាតអភិវឌ្ឍន៍ក្នុងអាស៊ាន” បានប្រព្រឹត្តទៅ នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាននៅទីក្រុង Jakarta  ឥណ្ឌូណេស៊ី។ ថ្លែង
មតិនៅទីនេះ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានសង្កត់ធ្ងន់ ទៅលើសារៈសំខាន់នៃការចុះផ្សាយសៀវភៅនេះ ក្នុងកាលៈទេសៈ អាស៊ាននឹង សម្រេចគោដៅកសាងសហគមន៍អាស៊ានឆ្នាំ ២០១៥ ដែលនឹងជួយអាស៊ាន ពិនិត្យមើលនិងវាយតំលៃការអនុវត្តបណ្ដាកម្មវិធីផ្សារភ្ជាប់និងសមាហរនកម្ម
កសាងផែនការ របៀបនិងគោលនយោបាយលើវិស័យបង្រួញគំលាតអភិវឌ្ឍន៍
ក្នុងអាស៊ាន។ ប្រធានក្រុមទទួលបន្ទុកអាស៊ានអំពីការផ្តើមគំនិតធ្វើសមាហរនកម្ម
(IAI) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាស៊ាន លោក Vu Dang Dung បានឲ្យដឹង
ថា៖ សៀវភៅនេះផ្តល់ចំណះដឹងត្រឹមត្រូវជាងអំពីការពិតជាក់ស្តែង គំលាតអភិវឌ្ឍន៍
ក្នុងអាស៊ាន ព្រមទាំង ដាក់ចេញវិធានការ គោលដៅ ដែលអាច ជួយបណ្ដា
ប្រទេសជាសមាជិកអាស៊ានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាងនិងសមភាពជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ