ពូនជ្រុំដោយឥតឈប់ឈរចំណងសាមគ្គីភាពមិត្តភាពពិសេសវៀតណាម-ឡាវ

ពូនជ្រុំដោយឥតឈប់ឈរចំណងសាមគ្គីភាពមិត្តភាពពិសេសវៀតណាម-ឡាវ - ảnh 1
នាយឧត្តមសេនីយ៍ Phung Quang Thanh

(VOV)_នាព្រឹកថ្ងៃទី៩មិនា នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រ
សួងការពារជាតិវៀតណាម បានជួបសន្ទនាជាមយយឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Thongsavanh Phomvihane ។ នៅជំនួបនេះ ភាគីទាំងពីរ​បាន
អះអាងថានឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីរក្សាជានិច្ច និងពូនជ្រុំដោត
ឥតឈប់ឈរទំនាក់ទំនងមិត្តភាព ជាប្រពៃណី សាមគ្គីពិសេស កិច្ចសហប្រតិបត្តិ
ការលើគ្រប់វិស័យ វៀតណាម-ឡាវ។ ស្ដីអំពីទំនាក់ទំនងការពារជាតិទ្វេភាគី​នាយ
ឧត្តមសេនីយ៍ Phung Quang Thanh មានគោលបំណងថា៖ឯកអគ្គរដ្ឋទូត​Thongsavanh Phomvihane បន្តជាស្ពានតភ្ជាប់សំខាន់ ក្នុងការជំរុញកិច្ចសហ​ប្រតិបត្តិការ​ការពារ
ជាតិ។ នាយឧត្តមសេនីយ៍ Phung Quang Thanh បាន​សង្កត់​ធ្ងន់ថា៖ កងទ័ពប្រទេស
ទាំងពីរត្រូវបង្កើនទំនាក់ទំនងសហប្រតិបត្តិការអោយបានស៊ីជំរៅថែមទៀត ទទួល
បានប្រសិទ្ធិភាពជាក់ស្ដែង នាំមកនូវផលប្រយោជន៍​ជាក់ស្ដែងសំរាប់ប្រជាជននៃ
ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ