ពន្លឿនការផលិតឧបករណ៍បរិក្ខាពេទ្យនិងម៉ាស៊ីនជំនួយដង្ហើមក៏ដូចជាដាក់ចេញផែនការកសាងមន្ទីរពេទ្យបណ្តោះអាសន្ន

(VOVWORLD) - ក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋាភិបាល ស្តីពីការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 កាលពីថ្ងៃទី៣ មេសា លោកនាយករដ្ឋមន្រ្តី បានសំណូមពរឲ្យគណៈកម្មការជាតិទទួលបន្ទុកការងារនេះ បង្កើតសេណារីយ៉ូមួយ ចំពោះករណីនីមួយៗ ដែលជំងឺរាតត្បាតរីករាលដាល ជាពិសេសកុំឲ្យធ្លាក់ក្នុងស្ថានភាពអសកម្មណាមួយឡើយ។
ពន្លឿនការផលិតឧបករណ៍បរិក្ខាពេទ្យនិងម៉ាស៊ីនជំនួយដង្ហើមក៏ដូចជាដាក់ចេញផែនការកសាងមន្ទីរពេទ្យបណ្តោះអាសន្ន - ảnh 1 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ VGP)

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀត ណាមបានសំណូមពរឲ្យក្រសួងសុខាភិបាលជំរុញឲ្យលឿនថែមទៀតនូវដំណើរការហ្វឹកហ្វឺនអំពីការព្យាបាល និងត្រៀមរៀបចំមន្ទីរពេទ្យបណ្ដោះអាសន្ន ក៏ដូចជាជំរុញការផលិតសម្ភារៈបរិក្ខាពេទ្យ ក្នុងនោះមានម៉ាស៊ីនជំនួយការដកដង្ហើមប្រកបដោយគុណភាពនិងតម្លៃសមរម្យ។ នៅកិច្ចប្រជុំ គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលស្តីពពីការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 កាលពីថ្ងៃទី៣ មេសា លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យគណៈកម្មការជាតិទទួលបន្ទុកការងារនេះ កសាងសេណារីយ៉ូចំពោះករណីនីមួយៗ ដែលជំងឺរាតត្បាតរីករាលដាល ជាពិសេស កុំឲ្យធ្លាក់ក្នុងស្ថាមភាពអសកម្មណាមួយឡើត។ ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាល សហការជាមួយក្រសួងការពារប្រទេស ក្រសួងសំណង់និងស្ថាប័ន តំបន់ទាក់ទិននានា រៀបចំផែនការកសាងមន្ទីរពេទ្យបណ្ដោះអាសន្នសម្រាប់ករណីបន្ទាន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ