ពន្លឿនល្បឿនរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ

(VOVWORLD) - ក្រសួង ស្ថាប័ន និងតំបន់នានាចាំបាច់ត្រូវបន្តដឹកនាំឲ្យបានដិតដល់ថែមទៀត ដើម្បីសុក្រិតក្របខ័ណ្ឌគតិយុត្ត និងយន្តការ គោលនយោបាយ និងបទប្បញ្ញត្តិ ដែលនៅតែមានការជំពាក់ជំពិនក្នុងការរៀបចំ ផ្លាស់ប្ដូរថ្មី ជាពិសេសគឺការរៀបចំជាភាគហ៊ុន និងការដកទុន។
ពន្លឿនល្បឿនរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ - ảnh 1លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai

នាថ្ងៃទី ១៩ ខែតុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai ប្រធានគណៈកម្មការដឹកនាំការផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍន៍សហគ្រាសបានអញ្ជើញដឹកនាំសន្និសីទនៃគណៈដឹកនាំដំណាក់កាល ២០១៦-២០២០ ឆ្នាំ ២០២១ ដល់បច្ចុប្បន្ន និងភារកិច្ច ដំណោះស្រាយនាពេលខាងមុខ។ អញ្ជើញថ្លែងនៅទីនេះ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានសង្កត់ធ្ងន់ថា៖ “ក្រសួង ស្ថាប័ន និងតំបន់នានាចាំបាច់ត្រូវបន្តដឹកនាំឲ្យបានដិតដល់ថែមទៀត ដើម្បីសុក្រិតក្របខ័ណ្ឌគតិយុត្ត និងយន្តការ គោលនយោបាយ និងបទប្បញ្ញត្តិ ដែលនៅតែមានការជំពាក់ជំពិនក្នុងការរៀបចំ ផ្លាស់ប្ដូរថ្មី ជាពិសេសគឺការរៀបចំជាភាគហ៊ុន និងការដកទុន។ ដោយឡែក ក្នុងការវាយតម្លៃលើការរៀបចំជាភាគហ៊ុន និងការដកទុនដំណាក់កាល២០១៦-២០២០ គឺត្រូវបញ្ជាក់ពីមូលហេតុ ការជំពាក់ជំពិន លើកដំណោះស្រាយពាក់ព័ន្ធនឹងយន្តការ គោលនយោបាយ ដើម្បីរៀបចំអនុវត្តន៍ការងារជាក់ស្ដែងផដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ