ពិពភពលោកថ្កោតទោសការវាយប្រហារនៅក្លឹបរាត្រីនៅទួរគី

ពិពភពលោកថ្កោតទោសការវាយប្រហារនៅក្លឹបរាត្រីនៅទួរគី - ảnh 1
កងកម្លាំងប៉ូលីសការពារកន្លែងកើតហេតុការវាយប្រហារភេរវកម្មនៅទីក្រុង Istanbul (រូបថត៖AFP)

(VOVworld) - នាថ្ងៃទី១ មករា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានថ្លែង
ក្ដីរំលែកទុក្ខចំពោះប្រធានាធិបតីទួរគីលោក Tayyip Erdogan អំពីការបាត់បង់របស់
ទួរគីក្នុងការវាយប្រហារភេរវកម្មនៅក្លឹបរាត្រី Reina នៅទីក្រុង Istanbul នាថ្ងៃទី១
មករា។លោក Putin អះអាងថា ក្នុងការតស៊ូប្រឆាំងភាព អាក្រក់នោះ រុស្ស៊ីបាននិង
ជានិច្ចកាលជាដៃគូគួរឲ្យទុកចិត្តរបស់ទួរគី។
ក្នុងពេលនោះ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ក៏បានថ្លែងក្ដី
រំលែកទុក្ខចំពោះជនរងគ្រោះ ក្នុងនោះសង្កត់ធ្ងន់ថា ពួកភេរវករបានអនុវត្តន៍ការ
វាយប្រហារដ៏ឃោឃៅតម្រង់ទៅលើជនស៊ីវិលដែលកំពុងទទួលស្វាគមន៍ឆ្នាំ
សកល។ ពីអ៊ីតាលី រដ្ឋមន្រ្តីការបរទេសប្រទេសនេះលោក Angelino Alfano ប្រកាស
ថា សោនាដកម្មនេះបានបញ្ជាក់ថា​ ការតស៊ូប្រឆាំងភេរវកម្មមិនមានទីបញ្ចប់ទេ។
មុននោះ​នាថ្ងៃទី១ មករា ការវាយប្រហារនៅក្លឹបរាត្រី Reina នៅទីក្រុង Istanbul
 បានបណ្ដាលឲ្យមនុស្សចំនួន៣៩នាក់ស្លាប់និង៦៩នាក់ទៀតរងរបួស។មេគំនិត
នៃការវាយប្រហារនេះនៅតែកំពុងលាក់ខ្លួននៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ