ពិព័រណ៍ "ហូជីមិញ - សេចក្តីប្រាថ្នាឯករាជ្យជាតិ" នៅប្រទេសបារាំង

(VOVWORLD) -  នាថ្ងៃទី ២៦ ខែឧសភា នៅមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅទីក្រុងប៉ារីស បានប្រប្រឹត្តិទៅពិធីបើកការតាំងពិព័រណ៌រូបថតនិងឯកសារក្រោមប្រធានបទ “ហូជីមិញ - សេចក្តីប្រាថ្នាឯករាជ្យជាតិ” ។ ពិព័រណ៍នេះត្រូវបានមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ និងស្ថានទូតវៀតណាមប្រចាំប្រទេសបារាំងសម្របសម្រួលរៀបចំឡើង។
ពិព័រណ៍ ឯកអគ្គរដ្ឋទូត Dinh Toan Thang និងនាយិការមណ្ឌលកេរ្តិ៍ដំណែល លោកស្រី Le Thi Phuong និងគណៈប្រតិភូបានកាត់ខ្សែបូ បើកការតាំងពិពណ៌។ រូបថត៖ Ngoc Hiẹp /អ្នកយកព័ត៌មាន VNA ប្រចាំប្រទេសបារាំង

ការតាំងពិព័រណ៌បានឧទ្ទេសនាមនូវរូបថតនិងឯកសារចំនួនជិត ២០០ អំពីប្រវត្តិ ជីវិត និងអាជីពរបស់ប្រធានហូជីមិញ ដោយមានខ្លឹមសារដូចជា៖ លោក Nguyen Tat Thanh បានប្ដេជ្ញាចិត្តចេញទៅស្វែងរកមាគ៌ារំដោះជាតិ និងដំណើររបស់លោកតាំងពីបុរសស្នេហាជាតិក្លាយជាយុទ្ធជនកុម្មុយនិស្ត (១៩១១ - ១៩៣០); អគ្គមគ្គុទេសក៍ Nguyen Ai Quoc បានបង្កើតបក្សកុម្មុយនិស្ត និងដឹកនាំចលនាបដិវត្តន៍វៀតណាម (១៩៣០ - ១៩៤៥); អគ្គមគ្គុទេសក៍ហូជីមិញបានផ្តល់កំណើតដល់សាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម និងដឹកនាំការតស៊ូដ៏ជោគជ័យដើម្បីកសាងប្រទេសជាតិ (១៩៤៥ - ១៩៥៤); លោកប្រធានហូជីមិញដឹកនាំបុព្វហេតុកសាងនិងការពារសង្គមនិយមនៅភាគខាងជើង តស៊ូរំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិ (១៩៥៥ - ១៩៦៩); ហូជីមិញក្នុងបេះដូងប្រជាជនលើពិភពលោក (១៩៦៩ ដល់បច្ចុប្បន្ន)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ