ពិព័រណ៌អន្តរជាតិ VIBA SHOW ២០១៨

(VOVWORLD) -ពិព័រណ៌អន្តរជាតិស្ដីពីការផ្សាយសម្លេង ទូរទស្សន៍ និងសម្ភារៈសោតទស្សន៍ (VIBA SHOW ២០១៨) នឹងប្រព្រឹត្តិទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ៥ ដល់ ថ្ងៃទី ៧ មេសា ឆ្នាំ ២០១៨។
ពិព័រណ៌អន្តរជាតិ VIBA SHOW ២០១៨ - ảnh 1ពិព័រណ៌អន្តរជាតិ VIBA SHOW ២០១៨ 

ពិព័រណ៌អន្តរជាតិស្ដីពីការផ្សាយសម្លេង ទូរទស្សន៍ និងសម្ភារៈសោតទស្សន៍ (VIBA SHOW ២០១៨) នឹងប្រព្រឹត្តិទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ៥ ដល់ ថ្ងៃទី ៧ មេសា ឆ្នាំ ២០១៨។ នេះគឺជាលើកទី ១ ហើយ ដែលនាយកដ្ឋានផ្សាយសម្លេងទូរទេស្សន៍ និងព័ត៌មានអេឡេចត្រូនិករួមសហការជាមួយ VIBA SHOW ២០១៨ ដើម្បីនាំមកជូនអង្គភាពបរទេសដែលមានតម្រូវការជួបជុំ និងសហប្រតិបត្តិការជាមួយតំណាងស្ថាប័នរដ្ឋាភិបាលវៀតណាម។

ភ្ញៀវចូលទស្សនានឹងមានឱកាសសាកល្បងប្រើបា្រស់រាល់សម្ភារៈ និងបច្ចេកវិទ្យាតាមនិន្នាការថ្មី និងទំនើប រួមមាន៖ គម្រោងការឌីជីថលទូរទស្សន៍ flycam និងសេវាកម្ម ខ្លឹមសារផ្សាយសម្លេងទូរទស្សន៍របស់ក្រុមហ៊ុននៅក្នុងក្រៅប្រទេស។ ពិព័រណ៌អន្តរជាតិ VIBA SHOW ២០១៨ គ្រោងនឹងទាក់ទាញបានភ្ញៀវចូលរួមជាង ២ ហ្មឺននាក់។

ចាប់ពីឆ្នាំ ២០១៦ សម្ព័ន្ធសមាគមទូរទស្សន៍បង់លុយ PayTV បានរួមសហការជាមួយ VIBA SHOW ដើម្បីរៀបចំឡើងលំហជូញដូរពាណិជ្ជកម្ម ដែលនាំមកនូវប្រសិទ្ធភាពខ្ពស់នៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ