ពិភពលោកសម្តែងចំណងសាមគ្គីភាពជាមួយបារាំង
(VOVworld)-ក្នុងរយៈ២ថ្ងៃគឺថ្ងៃទី៨និង៩មករា មនុស្សរាប់ពាន់នាក់បានហូមក បណ្តាវិថីនៅបារាំងនិងប្រទេសមួយចំនួនទៀត ដើម្បីបរិហារខ្មាន់កាំភ្លើងដែល វាយប្រហារទៅលើទីស្នាក់ការរបស់កាសែត Charlie Hebdo នៅទីក្រុងប៉ារីសនា
ថ្ងៃទី៧ មករា បណ្តាលឲ្យមនុស្សចំនួន១២នាក់ត្រូវស្លាប់។
|
ប្រជាជនបារាំងបួងសួងឲ្យជនរងគ្រោះ |
នៅទីក្រុងប៉ារីស មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំនៅទីលានសាធារណៈ
រដ្ឋ ដោយពាំនាំផ្កា ទាន និងរូបគំនូរដែលគូរូបអ្នកគូររូបថ្លុកចំនួន៥នាក់ដែលស្លាប់ ក្នុងការវាយប្រហារពោលខាងលើ។ នៅប្រទេសហូឡង់ មនុស្សរាប់ពាន់នាក់ បានហូរមកបណ្តាវិថីនៅទីក្រុងឡាហៃនិង Rotterdam សំដៅបរិហារលទ្ធិជ្រុល
និយម។ ក្នុងពេលជាមួយគ្នានោះ មនុស្សរាប់រយនាក់មិនអើពើដល់អាកាសធាតុ
ត្រជាក់ មកដាក់ផ្ការនៅខាងក្រៅស្ថាប័នតំណាង១របស់បារាំងនៅមស្គូរបស់
រុស្ស៊ី ។សកម្មភាពទាំងអស់នេះគឺសម្តែងចំណងសាមគ្គីភាពចំពោះបារាំង។
សកម្មភាពបួង សួងឲ្យជនរងគ្រោះ Charlie Hebdo ក៏បានរៀបចំឡើងនៅប្រទេស
ជាច្រើនផងដែរ៕