ព្រឹកថ្ងៃទី២៤ ខែមេសា វៀតណាមកត់ត្រាករណីឆ្លង កូវីដ ១៩ ចំនួន២នាក់ដែល ជាករណីនាំចូលពីបរទេស
(VOVWORLD) - អ្នកជម្ងឺទាំងពីរនេះជាករណីនាំចូលពីបរទេសដែលត្រូវ បានធ្វើចត្តាឡីស័កភ្លាមបន្ទាប់ពីចូលមកប្រទេស ក្នុងនោះមានជនជាតិឥណ្ឌាម្នាក់និង ជនជាតិវៀតណាមម្នាក់។
ក្រសួងសុខាភិបាលវៀតណាមឲ្យដឹងថា គិតចាប់តាំងពីវេលាម៉ោង១៨ថ្ងៃទី២៣ ខែមេសា ដល់វេលាម៉ោង៦ថ្ងៃទី២៤ ខែមេសា វៀតណាមបានកត់ត្រាករណីឆ្លង កូវីដ ១៩ ចំនួន២នាក់បន្ថែមទៀត។ អ្នកជម្ងឺទាំងពីរនេះជាករណីនាំចូលពីបរទេសដែលត្រូវ បានធ្វើចត្តាឡីស័កភ្លាមបន្ទាប់ពីចូលមកប្រទេស ក្នុងនោះមានជនជាតិឥណ្ឌាម្នាក់និង ជនជាតិវៀតណាមម្នាក់។
ដូច្នេះហើយ នាបច្ចុប្បន្នវៀតណាមមានអ្នកជម្ងឺកូវីដ ១៩ សរុបចំនួន ២៨៣២នាក់ ក្នុងនោះករណីឆ្លងក្នុងប្រទេសមានចំនួន ១៥៧០ នាក់។ វៀតណាមក៏បានព្យាបាល ជាសះស្បើយឲ្យអ្នកជម្ងឺចំនួន ២៤៩០ នាក់ ខណៈដែលករណីស្លាប់មាន៣៥នាក់៕