ព្រឹកថ្ងៃទី៩ ខែឧសភា វៀតណាមរកឃើញករណីឆ្លង កូវីដ ១៩ ថ្មីចំនួន១៥នាក់

(VOVWORLD) - ពាក់ព័ន្ធដល់ដំណើរការចាក់វ៉ាក់សាំង គិតរហូតមកដល់វេលាម៉ោង១៦ថ្ងៃទី៨ ខែឧសភា ពលរដ្ឋវៀតណាមជាង៨៣០ពាន់នាក់បានទទួលការចាក់វ៉ាក់សាំងបង្ការ កូវីដ១៩ ដូសទី១និងទី២។

យោងតាមព័ត៌មានពីក្រសួងសុខាភិបាល គិតចាប់តាំងពីវេលាម៉ោង១៨ថ្ងៃទី៨ដល់វេលាម៉ោង៦ថ្ងៃទី៩ ខែឧសភា វៀតណាមបានរកឃើញករណីឆ្លង កូវីដ ១៩ ចំនួន១៥ករណីបន្ថែមទៀត ដែលជាករណីឆ្លងនៅក្នុងប្រទេស។

ដូច្នេះ រហូតដល់ព្រឹកថ្ងៃទី៩ ខែឧសភា វៀតណាមមានករណីវិជ្ជមានចំពោះវីរុស SARS-CoV-2 សរុបចំនួន៣២៤៥ករណី ក្នុងនោះករណីឆ្លងក្នុងប្រទេសមានចំនួន១៨២៦ករណី (២៥៦ករណីឆ្លងថ្មីគិតចាប់តាំងពីថ្ងៃទី២៧ ខែមេសា កន្លងមក)។ ជម្ងឺរាតត្បាតបានកើតឡើងនៅខេត្ត ក្រុងចំនួន២៤។

ពាក់ព័ន្ធដល់ដំណើរការចាក់វ៉ាក់សាំង គិតរហូតមកដល់វេលាម៉ោង១៦ថ្ងៃទី៨ ខែឧសភា ពលរដ្ឋ វៀតណាមជាង៨៣០ពាន់នាក់បានទទួលការចាក់វ៉ាក់សាំងបង្ការ កូវីដ១៩ ដូសទី១និងទី២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ