"ព្រំដែនខែមីនា" - រីកសាយភាយសេចក្តីស្នេហាជាតិក្នុងយុវវ័យ

(VOVWORLD) - នេះក៏ជាឱកាសដើម្បីជួបប្រាស្រ័យទាក់ទង គ្នា ចងមេត្រីភាព ចុះសួរសុខទុក្ខកម្មាភិបាល យុទ្ធជននៃកងការពារព្រំដែន; ដាក់ឲ្យ ដំណើរការនូវសំណង់ ការងាររបស់យុវជនពាក់ព័ន្ធនឹងភារកិច្ចរក្សាសន្តិសុខ ការពារជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ 

កម្មវិធី "ព្រំដែនខែមីនា" នៅខេត្ត Dak Lak។ (រូបថត៖ VOV)
កម្មវិធី "ព្រំដែនខែមីនា" ត្រូវបានប្រារព្ធឡើងក្នុងអំឡុង “ខែយុវជន” ជារៀងរាល់ ឆ្នាំ។ សកម្មភាពប្រឡងប្រណាំងនៃកម្មវិធីនេះបានផ្ដោតលើ៖ ការឃោសនា អប់រំ សម្រាប់យុវជនអំពីការទទួលខុសត្រូវរបស់យុវជនចំពោះអធិបតេយ្យភាព សន្តិសុខនៃ ព្រំដែននិងកោះសមុទ្រ ក្នុងស្ថានភាពថ្មី។ នេះក៏ជាឱកាសដើម្បីជួបប្រាស្រ័យទាក់ទង គ្នា ចងមេត្រីភាព ចុះសួរសុខទុក្ខកម្មាភិបាល យុទ្ធជននៃកងការពារព្រំដែន; ដាក់ឲ្យ ដំណើរការនូវសំណង់ ការងាររបស់យុវជនពាក់ព័ន្ធនឹងភារកិច្ចរក្សាសន្តិសុខ ការពារជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ជាពិសេសគឺការរៀបចំសកម្មភាពសន្តិសុខសង្គម ការមើលថែ រួមដំណើរជាមួយប្រជាជន និងកុមារដែលមានស្ថានភាពលំបាកនៅតាម តំបន់ព្រំដែនទូទាំងប្រទេស... លោក Nguyen Ngoc Luong លេខាគណៈកម្មាធិការ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានឲ្យដឹងថា៖
“កម្មវិធី ព្រំដែនខែមីនា គឺជាកម្មវិធីមួយ ដែលមានអត្ថន័យនយោបាយ និង មនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ នាំមកនូវអត្ថន័យដ៏មានប្រសិទ្ធភាពជាច្រើន ហើយ រីកសាយភាយទឹកចិត្តស្នេហាជាតិ សេចក្តីស្រឡាញ់ចំពោះព្រំដែនដ៏ពិសិដ្ឋនៃមាតុភូមិ។ មិត្តវ័យក្មេងម្នាក់ៗ បានយល់ឃើញយ៉ាងច្បាស់នូវស្មារតីទទួលខុសត្រូវរបស់ខ្លួនក្នុង ការសិក្សា ហាត់ពត់លត់ដំ ធ្វើពលកម្ម លះបង់ រួមចំណែកកាន់តែច្រើនក្នុង បុព្វហេតុកសាង និងការពារមាតុភូមិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ