ព្រឹទ្ធសភាថៃអនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់ស្តីពី​អាពាហ៍ពិពាហ៍ភេទដូចគ្នា

(VOVWORLD) - ព្រឹទ្ធសភាថៃកាលថ្ងៃទី ១៨ មិថុនា បានអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដោយពង្រីកសិទ្ធិរៀបអាពាហ៍ពិពាហ៍សម្រាប់គូស្នេហ៍ភេទដូចគ្នា។ តាមនោះ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបានបញ្ជូនទៅតុលាការធម្មនុញ្ញ ដើម្បីពិនិត្យ មុននឹងចេញជាច្បាប់ ដោយមានការយល់ព្រមពីព្រះមហាក្សត្រ។

ជាមួយនឹងសម្លេងគាំទ្រចំនួន ១៣០សំឡេង សំឡេងប្រឆាំងចំនួន៤សំឡេង  និងសំឡេងអនុបវាទចំនួន១៨ ព្រឹទ្ធសភាថៃបានអនុម័តលើច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា ដែលត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយសភាតំណាងរាស្រ្តកាលពីខែមីនាកន្លងទៅ បើកផ្លូវនាំប្រទេសថៃ ក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់។ ប្រសិនបើច្បាប់នេះឆ្លងកាត់ការត្រួតពិនិត្យរបស់តុលាការ គូស្នេហ៍ភេទដូចគ្នាអាចរៀបការបានក្រោយរយៈពេល ១២០ថ្ងៃ បន្ទាប់ពីច្បាប់នេះត្រូវបានចេញផ្សាយជាផ្លូវការ។

ព្រឹទ្ធសភាថៃអនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់ស្តីពី​អាពាហ៍ពិពាហ៍ភេទដូចគ្នា - ảnh 1ព្រឹត្តិការណ៍ជួយជ្រោមជ្រេង "Pride month" ក្នុងខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ។ រូបថត៖ Ngoc Diep/VOV Bangkok

ច្បាប់នេះក៏បានពង្រីកអត្ថប្រយោជន៍សុខុមាលភាព ប្រាក់សោធននិវត្តន៍របស់រដ្ឋាភិបាល និងអត្ថប្រយោជន៍អំពីពន្ធ ដល់ប្តីប្រពន្ធដោយមិនគិតពីភេទ និងអនុញ្ញាតឱ្យមានការលើកលែងសាសនាដូចជា៖ គ្រិស្តសាសនា និងសាសនាឥស្លាមមិនអនុវត្តពិធីរៀបអាពាហ៍ពិពាហ៍សម្រាប់គូស្នេហ៍ភេទដូចគ្នា។ សេចក្តីព្រាងច្បាប់នេះរួមបញ្ចូលគ្នានូវសេចក្តីព្រាងច្បាប់ដែលបានស្នើឡើងដោយគណបក្សភឿថៃដែលកំពុងកាន់អំណាច គណបក្សប្រឆាំង MFP និងក្រុមសង្គមស៊ីវិលនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ