ព្រឹទ្ធសភារុស្ស៊ីវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមសកម្មត្រៀមរៀបចំឲ្យមហាសន្និបាតសហភាពអន្តរសភា

ព្រឹទ្ធសភារុស្ស៊ីវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមសកម្មត្រៀមរៀបចំឲ្យមហាសន្និបាតសហភាពអន្តរសភា - ảnh 1
រូបថតៈ vov


(VOVworld)-នាថ្ងៃទី៤មិនា នៅទីក្រុងមូស្កូរ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ
រុស្ស៊ីលោក Nguyen Thanh Son បានទទួលជួបសន្ទនាជាមួយកលោក Andray
Klimov អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភារុស្ស៊ី។ ភាគីទាំង
ពីរបាន​ផ្លាស់ប្តូររាល់បញ្ហាជាក់ស្តែងនាពេលខាងមុខ ដើម្បីជម្រុញថែមទៀត
ទំនាក់ទំនង នៃបក្សកាន់អំណាចទាំងពីរ រដ្ឋសភាទាំងពីរ និងរដ្ឋទាំងពីរ។លោក
Klimov ក៏បាន វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរុស្ស៊ី វៀតណាម ព្រមទាំងរំលឹក
ឡើងវិញនូវយថាទស្សន៍ថ្មី ដែលរួមចំណែកបង្កើនទំនាក់ទំនងទ្វេភាគី។ លោក
សង្កត់ធ្ងន់ថា៖

        “យើងខ្ញុំកំពុងរង់ចាំដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Dmitry
Mevedevប្រធានគណៈបក្សរុស្ស៊ីឯករាជ្យ និងជានាយករដ្ឋមន្ត្រីរុស្ស៊ី។ ក្នុងដំណើរ
ទស្សនកិច្ចនេះ ខ្លឹមសារសំខាន់ជាច្រើនបានយក មកពិភាគ្សា សំដៅជម្រុញ
ខ្លាំងថែមទៀតទំនាក់ទំនងដ៏ល្អប្រសើរវាងប្រទេសទាំង ពីររុស្ស៊ី វៀតណាម”។

        លោក Klimov ក៏បានវាយតម្លៃខ្ពស់ចំពោះព្រឹត្តការណ៍ដែលវៀតណាម កំពុងសកម្មត្រៀមរៀបចំឲ្យមហាសន្និបាតសហភាពអន្តរសភាពិភពលោក
លើកទី១៣២ និង ត្រៀមខ្លួនជាស្រេចជួយវៀតណាមរៀបចំល្អព្រឹត្តការណ៍នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ