ព្រឹទ្ធសភាអាមេរិកអនុម័តលើក្រមច្បាប់បង្កើនបទដាក់ទ័ណ្ឌកម្មទៅលើស.ប.បកូរ៉េ

ព្រឹទ្ធសភាអាមេរិកអនុម័តលើក្រមច្បាប់បង្កើនបទដាក់ទ័ណ្ឌកម្មទៅលើស.ប.បកូរ៉េ - ảnh 1
ព្រឹទ្ធសភាអាមេរិក (រូបថត៖Sputnik)

(VOVworld) - ដោយមានសម្លេងគាំទ្រស្រូបយកភាគច្រើន ព្រឹទ្ធសភាអាមេរិក នាថ្ងៃ
ទី១០ កុម្ភៈ បានអនុម័តលើក្រមច្បាប់ស្ដីអំពីការអនុវត្តន៍គោលនយោបាយនិងបទ
ដាក់ទ័ណ្ឌកម្មទៅលើស.ប.បកូរ៉េ ទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែរ បញ្ហាសិទ្ធិមនុស្ស
និងសកម្មភាពសន្តិសុខអ៊ីនធឺណែតនៃប្រទេសនេះ។គោលដៅសំខាន់នៃ បទដាក់
ទ័ណ្ឌកម្មថ្មីនេះ គឺទប់ស្កាត់រដ្ឋអំណាចព្យុងយ៉ាងទាក់ទងជាមួយប្រភពហិរញ្ញវត្ថុដ៏
ចាំបាច់សំរាប់សកម្មភាពអភិវឌ្ឍន៍នុយក្លេអ៊ែរនិងបច្ចេកវិទ្យាកាំជ្រួច មីស៊ីលចំងាយ
ឆ្ងាយដែលអាចបង្កប់គ្រាប់ផ្ទុះនុយក្លេអ៊ែរនោះ។តាមក្រមច្បាប់នេះ អាមេរិកនឹង
អនុវត្តន៍វិធានការដាក់ទ័ណ្ឌកម្មទៅលើបុគ្គលទាំងអស់ដែលចូលរួមឬ មានការ
ទាក់ទិននឹងសកម្មភាពផ្សព្វផ្សាយអាវុធប្រល័យលោករបស់ស.ប.បកូរ៉េ ផ្គត់ផ្គង់
សំរាប់ប្រទេសនេះសម្ភារៈទាក់ទិនដល់អាវុធ និងមុខសញ្ញារំលោភបំពានទៅ
លើសិទ្ធិមនុស្សទៀតផង។ក្រុមវិធានការដាក់ទ័ណ្ឌកម្មរួមមានបង្កកទ្រព្យសម្បត្តិ
 ហាមឃាត់ឆ្លងដែននិងទប់ស្កាត់កិច្ចព្រមព្រៀងរដ្ឋាភិបាលទាំងឡាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ