ព្រឹទ្ធសមាជិកអាមេរិកជូនឡើងគំរោងច្បាប់លុបចោលបទហ៊ុមព័ទ្ធប្រឆាំងគុយបា
(VOVWORLD) - តាមគេហទំព័រ Insidetrade.com ព្រឹទ្ធសមាជិកគណបក្សប្រជាធិប តេយ្យអាមេរិកនៅរដ្ឋ Oregon លោក Ron Wyden នាថ្ងៃទី ៤ សីហា បានជូនឡើងព្រឹទ្ធសភានៃប្រទេសនេះគំរោងច្បាប់ពាណិជ្ជកម្មគុយបាឆ្នាំ ២០១៧ ដោយមានគោលដៅប្រក្រតីភាពទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសកោះការីបេនេះ។
ព្រឹទ្ធសមាជិកអាមេរិកជូនឡើងគំរោងច្បាប់លុបចោលបទហ៊ុមព័ទ្ធប្រឆាំងគុយបា |
(VOVworld) – តាមគេហទំព័រ Insidetrade.com ព្រឹទ្ធសមាជិកគណបក្សប្រជាធិប តេយ្យអាមេរិកនៅរដ្ឋ Oregon លោក Ron Wyden នាថ្ងៃទី ៤ សីហា បានជូនឡើងព្រឹទ្ធសភានៃប្រទេសនេះគំរោងច្បាប់ពាណិជ្ជកម្មគុយបាឆ្នាំ ២០១៧ ដោយមានគោលដៅប្រក្រតីភាពទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសកោះការីបេនេះ។ ការផ្តើមឡើងរបស់ព្រឹទ្ធសមាជិក Wyden សមាជិកនៃគណៈកម្មាធិការ ហិរញ្ញវត្ថុព្រឹទ្ធសភាអាមេរិក ឆ្ពោះទៅការលុបចោលបទហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់ អាមេរិកទៅលើគុយបាដែលអូសបន្លាយក្នុងរយៈពេល ៥៥ ឆ្នាំ កន្លងទៅ។ ឯកសារនេះទទួលបានការគាំពាររបស់ព្រឹទ្ធសមាជិកគណៈបក្សប្រជាធិបតេយ្យ ចំនួន ៦ រូបផ្សេងទៀត។ គំរោងច្បាប់នេះស្នើឲ្យលុបចោលមាត្រាទាក់ទិនានាក្នុង ច្បាប់ Helm-Burton ឆ្នាំ ១៩៩៦ និងច្បាប់ Torricelli ឆ្នាំ ១៩៩២ រួមជាមួយការ កំណត់ច្បាប់ផ្សេងៗទៀតពាក់ព័ន្ធដល់ពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីរវាង អាមេរិកនិងគុយបា។ លោក Wyden គឺជាព្រឹទ្ធសមាជិកមួយរូបដែលបានសម្តែង ការប្រឆាំងជំទាស់ដោយចំហនាខែមិថុនាកន្លងទៅចំពោះសេចក្តីសម្រេចរបស់ ប្រធានាធិបតីអាមេរិក Donald Trump
អំពីការផ្អាកដំណើការប្រក្រតីភាពទំនាក់ ទំនងជាមួយគុយបា៕