ព្រមានអំពី IS ប្រើប្រាស់លិខិតឆ្លងដែនជាពិតប្រាកដរាប់ម៉ឺនក្បាល់ដើម្បីចូលក្នុងអឺរ៉ុប

ព្រមានអំពី IS ប្រើប្រាស់លិខិតឆ្លងដែនជាពិតប្រាកដរាប់ម៉ឺនក្បាល់ដើម្បីចូលក្នុងអឺរ៉ុប - ảnh 1
សមាជិកនៃអង្គការភេរវកម្ម IS អាចប្រើប្រាស់លិខិតឆ្លងដែនជាពិតប្រាកដដើម្បីបន្លំចូល
រលកជនភៀសខ្លួនចូលទៅអឺរ៉ុប (រូបថត៖AFP/TTXVN)

(VOVworld) - ស្ថាប័នការពារព្រំដែនអឺរ៉ុប (Frontex) បានព្រមានថា អង្គការរដ្ឋអ៊ីស្លាម
ស្វ័យប្រកាស (IS) បានដណ្ដើមយកលិខិតឆ្លងដែនជាពិតប្រាកដជាច្រើន នៅស៊ីរី
អ៊ីរ៉ាក់និងលីប៊ី។IS បានទន្ទ្រានកាន់កាប់ស្ថាប័នអាជ្ញាធរជាច្រើននៅទីក្រុងនានា
របស់ប្រទេសទាំង៣ពោលខាងលើ ហើយពួកគេ យកបាននូវលិខិត ឆ្លងដែនជាពិត
ប្រាកដរាប់ម៉ឺនក្បាល់ក៏ដូចជាម៉ាស៊ីនដើម្បីបោះពុម្ភលិខិតឆ្លងដែន គ្រប់ប្រភេទ។
មុខសញ្ញាជ្រុលនិយមនៃអង្គការនេះអាចប្រើប្រាស់លិខិតឆ្លងដែន ទាំងនេះដើម្បី
បន្លំចូលក្នុងរលកជនភៀសខ្លួនចូលទៅទ្វីបអឺរ៉ុប។ក្រៅពីនោះ IS អាចយកលិខិត
ឆ្លងដែនដែលគេដណ្ដើមបានទៅលក់នៅទីផ្សារងងឹតទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ