ព្រះមហាក្សត្រប្រ៊ុយណេយាងមកបំពេញព្រះរាជទស្សនកិច្ចនៅវៀតណាម

(VOVWORLD) - ក្រោយពីការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ ១៩៩២មក ទំនាក់ទំនងមិត្ត ភាពនិងកិច្ចសហប្រតិបតិ្តការគ្រប់វិស័យរវាងវៀតណាមនិងប្រ៊ុយណេកំពុង អភិវឌ្ឍន៍យ៉ាងល្អប្រសើរ។
ព្រះមហាក្សត្រប្រ៊ុយណេយាងមកបំពេញព្រះរាជទស្សនកិច្ចនៅវៀតណាម - ảnh 1 ព្រះមហាក្សត្រប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah (រូបថត៖ AFP/TTXVN)

  តាមការអញ្ជើញរបស់ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Phu Trong ព្រះមហាក្សត្រប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២៦ដល់ថ្ងៃទី២៨ ខែមីនា។ ព្រះរាជទស្សនកិច្ចលើកនេះនឹងជាព្រឹត្តិការណ៍សំខាន់ថ្មី មួយក្នុងទំនាក់ទំនងការទូតអស់រយៈពេល២៧ឆ្នាំកន្លងទៅរវាងប្រទេសទាំងពីរ ដែលរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបតិ្តការគ្រប់វិស័យ បន្ត គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនិងអង្គការអន្តរជាតិនានា ក៏ដូចជារួម ចំណែកបង្កើតសម្លេងរួមស្ដីពីចំណងសាមគ្គីភាពនិងតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងបញ្ហាសន្តិសុខតំបន់ ព្រមទាំងរួមចំណែករក្សានិងជំរុញសន្តិភាព សន្តិ សុខ ស្ថិរភាព សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍នៅតំបន់ ផងដែរ។

        ក្រោយពីការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៩២មក ទំនាក់ទំនងមិត្ត ភាពនិងកិច្ចសហប្រតិបតិ្តការគ្រប់វិស័យរវាងវៀតណាមនិងប្រ៊ុយណេកំពុង អភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ក្នុងទំនាក់ទំនងនយោបាយ ភាគីទាំងពីរបានរក្សាការ ផ្លាស់ប្ដូរគណៈប្រតិភូនិងការជួបប្រាស្រ័យជាន់ខ្ពស់យ៉ាងញឹកញាប់។ នាពេល ថ្មីៗនេះ ក្នុងឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រ៊ុយណេ ហើយភាគីទាំងពីរបាន ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ដែលក្នុងនោះដាក់ចេញគោលដៅនាំ ទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ៥០០លានដុល្លាអាមេរិកនាឆ្នាំ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ