ព្រះមហាក្សត្រិយានីអង់គ្លេសអញ្ជើញថ្លែងគោលនយោបាយរបស់រដ្ឋាភិបាលនៅ រដ្ឋសភា

(VOVWORLD) - នៅក្នុងសុន្ទរកថាទៅកាន់រដ្ឋសភាកាលពីថ្ងៃទី ១៤ ខែតុលា ព្រះមហាក្សត្រីយានី Alizabeth ទី ២ បានថ្លែងសង្ខេបនូវគោលនយោបាយដែលនាយករដ្ឋមន្រ្តី អង់ គ្លេស លោក Boris Johnson នឹងអនុវត្តនាពេលខាងមុខ។
ព្រះមហាក្សត្រិយានីអង់គ្លេសអញ្ជើញថ្លែងគោលនយោបាយរបស់រដ្ឋាភិបាលនៅ រដ្ឋសភា - ảnh 1 ព្រះមហាក្សត្រីយានី Alizabeth ទី ២ (រូបថត៖ AFP/TTXVN)

ទាក់ទងនឹងបញ្ហាប្រទេសអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (Brexit) ព្រះមហាក្ស ត្រីយានី Elizabeth ទី២ បានបញ្ជាក់ថា“ អាទិភាពរបស់រដ្ឋាភិបាលគឺស្វែងរកវិធីដើម្បីធានាការដែលអង់គ្លេសចេញពីសហភាពអឺរ៉ុបចំថ្ងៃទី ៣១ ខែតុលា” ។ ទន្ទឹមនឹងនេះ ព្រះមហាក្សត្រីយានី Elizabeth ទី២ បានសង្កត់ធ្ងន់ថាអង់គ្លេសមានបំណងចង់ក្លាយក្លាយជាដៃគូថ្មីជាមួយសហភាពអឺរ៉ុបដោយឈរលើគោលការណ៍នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរីនិងមិត្តភាព ហើយរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីអង់គ្លេសនឹងធ្វើការតាមរបៀបអភិបាលថ្មីក្នុងវិស័យចលផល កសិកម្មនិងពាណិជ្ជកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ