ព្រះរាជបុត្រីថៃអញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Nam

ព្រះរាជបុត្រីថៃអញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Nam - ảnh 1

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាមតាមសេចក្ដីអញ្ជើញ
របស់អនុប្រធានរដ្ឋលោកស្រី Nguyen Thi Doan នារសៀលថ្ងៃទី៦ ឧសភា ព្រះរាជ
បុត្រីថៃMaha Chakri Siridhorn បានអញ្ជើញទៅបំពេញការងារនៅខេត្ត
Quang Nam។នៅជំនួបសន្ទនាជាមួយគណៈប្រតិភូថៃ អនុប្រធានគណៈកម្មាធិការ
ប្រជាជនខេត្ត Quang Nam លោក Nguyen Chin បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ច
របស់ព្រះរាជបុត្រីថៃជាឱកាសដើម្បីជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀត
ណាមនិងថៃនិយាយរួម រវាងខេត្ត Quang Nam ជាមួយដៃគូនានា របស់ថៃនិយាយ
ដោយឡែក រួមចំណែកផ្សព្វផ្សាយសក្ដានុភាពទេសចរណ៍ នៃតំបន់។ ព្រះរាជបុត្រី
Maha Chakri Siridhorn បានឲ្យដឹងថា ដំណើរទស្សនកិច្ច ការងារលើកនេះ
គឺសំដៅស្វែងយល់អំពីឧត្តមភាពរបស់តំបន់ ក្នុងនោះមានផលិត កម្មកសិកម្ម រុក្ខ
កម្ម និងឧស្សាហកម្ម។ក្នុងឱកាសនេះដែរ ព្រះរាបុត្រីក៏បានទៅទស្សនាកេរ្តិ៍ដំ
ណែលវប្បធម៌ពិភពលោកវិថីបុរាណ Hoi An ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ