ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពរបស់អតីតព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី ៤ គុម្ភៈ

(VOVworld) - ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពរបស់ អតីតព្រះករុណា ព្រះបាទ
សម្ដេចព្រះ នរោត្ដម សីហនុ ត្រូវបានរៀបចំឡើង នារសៀលថ្ងៃទី ៤ គុម្ភៈ នៅរាជធានី
ភ្នំពេញ កម្ពុជា។ តាមក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិកម្ពុជាឲ្យដឹង
ថា៖  គណៈប្រតិភូនៃបណ្ដាប្រទេសចំនួន ១៤ ក្នុងនោះ មាន វៀតណាម ឡាវ ថៃ បារាំង
អ៊ូស្រ្តាលី ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាង ត្បូង បានចូលរួមព្រះរាជពិធីថ្វាយព្រះភ្លើងព្រះ
បរមសពនេះ។ អតីតព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានកើត នាឆ្នាំ
១៩២២ និងឡើងសោយរាជសម្បត្តិលើកទី ១ នាឆ្នាំ ១៩៤១ និងលើកទី ២ នាឆ្នាំ
១៩៩៣។ អតីតព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានដាក់រាជ នាឆ្នាំ
២០០៤៕ 

ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពរបស់អតីតព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី ៤ គុម្ភៈ - ảnh 1
ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពរបស់ អតីតព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ត្រូវបានរៀបចំឡើង នារសៀលថ្ងៃទី ៤ គុម្ភៈ នៅរាជធានី ភ្នំពេញ កម្ពុជា។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ