ពលរដ្ឋវៀតណាមជាង ៣០០ នាក់មកពីអឺរ៉ុបនិងអាហ្វ្រិកត្រូវបាន ដឹកជញ្ជូនមកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព

(VOVWORLD) - បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat អ្នកដំណើរទាំងអស់ត្រូវបានត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័កតាមការកំណត់
ពលរដ្ឋវៀតណាមជាង ៣០០ នាក់មកពីអឺរ៉ុបនិងអាហ្វ្រិកត្រូវបាន ដឹកជញ្ជូនមកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព - ảnh 1ពលរដ្ឋវៀតណាមជាង ៣០០ នាក់មកពីអឺរ៉ុបនិងអាហ្វ្រិកត្រូវបាន  ដឹកជញ្ជូនមកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព (រូបថត៖ TTXVN)

ក្នុងរយៈពេល ២ ថ្ងៃ ពោលគឺថ្ងៃទី ២៣ និងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០ ស្ថាប័នមានសមត្ថកិច្ចវៀតណាម  ស្ថាប័នតំណាងវៀតណាម ប្រចាំនៅអឺរ៉ុប អាហ្វ្រិក និងក្រុមហ៊ុនអាកាសចរណ៍ជាតិ វៀតណាមបានបន្តសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមី ដើម្បីរៀបចំជើង ហោះហើរដឹកជញ្ជូនពលរដ្ឋវៀត ណាមជាង ៣០០ នាក់ វិលត្រ ឡប់មកស្រុកកំណើតវិញប្រកប ដោយសុវត្ថិភាព។

អ្នកដំណើរនៅលើយន្ដហោះគឺសុទ្ធតែជាករណីដែលជួបការលំបាកពិសេស ដូចជានិស្សិតអាយុក្រោម ១៨ ឆ្នាំ អ្នកជំងឺមកព្យាបាលជំងឺ ភ្ញៀវទេសចរនៅបណ្ដាប្រទេសអឺរ៉ុប ដូចជា៖ អាល្លឺម៉ង់ អង់គ្លេស បារាំង ប៉ូឡូញ ឆែក ហុងគ្រី ព័រទុយហ្កាល់ អ៊ីតាលី ដាណឺម៉ាក ហ្វាំងឡង់ ស្វ៊ីស ស្លូវ៉ាគី និងពលរដ្ឋវៀតណាមនៅអាហ្វ្រិក ដូចជា៖ អាល់ហ្សេរី និងនីហ្សេរីយ៉ា។

បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat អ្នកដំណើរទាំងអស់ត្រូវបានត្រួតពិនិត្យសុខភិបាល និងធ្វើចត្តាឡីស័កតាមការកំណត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ