ភាគកណ្ដាលវៀតណាមប្រមូលផ្ដុំកំលាំងជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Nari
(VOV) /  
|
ភាគកណ្ដាលវៀតណាមប្រមូលផ្ដុំកំលាំងជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Nari (VOV) |
Vovworld-ខ្យល់ព្យុះ Nari បកបោកផ្ទាល់ទៅបណ្ដាខេត្ត Quang Nam, Thua
Thien Hue និងទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ តាមការស្ថិតិដល់ឥឡូវ
នេះ ខ្យល់ព្យុះបានធ្វើឲ្យមនុស្សចំនួន៩នាក់ត្រូវស្លាប់និងបាត់ខ្លួន ២២នាក់រង
របួស ផ្ទះរាប់ពាន់ខ្នងត្រូវខូចខាត។ នាបច្ចុប្បន្ន រដ្ឋអំណាចបណ្ដាខេត្តនៅភាគ
កណ្ដាលបានចលនាកម្មាភិបាលយុទ្ធជនរាប់ពាន់នាក់មកដំបន់រងការខូចខាត
ដើម្បីជួយប្រជាជនជំនះពុះពារលើផលវិបាក។
ដល់យប់ថ្ងៃទី១៥តុលា នៅខេត្ត Thua Thien Hue ទីក្រុង Da Nang, Quang Ngai ជនជម្លាសបានវិលត្រឡប់មកលំនៅដ្ឋានវិញដើម្បីសំអាតផ្ទះដែលត្រូវរងការខូច
ខាត ស្ថិរភាពជីវភាពរស់នៅ។ អគ្គក្រុមហ៊ុនអគ្គិសនីភាគកណ្ដាលបន្តបញ្ជាបណ្ដាអង្គភាពជំនះពុះពារលើការដាច់ភ្លើង។ ពិសេសគឺនៅខេត្ត Quang Nam ជាកន្លែងដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតក្នុងខ្យល់ព្យុះនេះ ថ្នាក់ដឹកនាំខេត្តកំពុងបញ្ជាបណ្ដាមន្ទីផ្នែកជំនះពុះពារលើផលវិបាកនៃខ្យល់ព្យុះ ម្ចាស់ការបង្កាទឹកជំនន់កើត
មានឡើង ជម្លាសប្រជាជននៅដំបន់ទាបជាដើម៕
-VOV