ភាគីប្រឆាំងនៅស៊ីរីយល់ព្រមជួបចរចារជាមួយរដ្ឋាភិបាលកាន់អំណាច
|
ភាគីទាំង ២ បានឯកភាពជួបចរចារអំពីសន្តិភាព នាថ្ងៃទី ២៥ មករា។ (Image: Vietnam+) |
(VOVworld) – ថ្លែមតិក្នុងសន្និសីទកាសែតនាថ្ងៃទី ២៤ មករា នៅទីក្រុង Geneva ស្វីស បេសកជនពិសេសនៃ អ.ស.ប. និងសម្ព័ន្ធអារ៉ាបទទួលបន្ទុកបញ្ហានៅស៊ីរី លោក Brahimi បានឲ្យដឹងថា៖ លោកបានជួបធ្វើការជាមួយគណៈប្រតិភូរបស់រដ្ឋាភិបាលស៊ីរីនិងភាគី
ប្រឆាំងនៅប្រទេសនេះដោយឡែកពីគ្នា។ ភាគីទាំង ២ បានឯក ភាពជួបចរចារអំពី
សន្តិភាព នាថ្ងៃទី ២៥ មករា។ លោក Brahimi បាសង្ឃឹមថា៖ ភាគីទាក់ទិននានានឹងមាន
ការចាប់ផ្តើមល្អប្រសើរ។ តាមលោក Brahimi ថា៖ រដ្ឋអំណាចស៊ីរីនិងភាគីប្រឆាំងនៅ
ប្រទេសនេះបានយល់ច្បាស់លាស់អំពីផលវិបាកដែលអាចកើតមានឡើងនាអនាគត
និងដំណើរការចរចារបានមានសញ្ញាសកម្ម ទោះបីជាបញ្ហាជាក់ស្តែងមួយចំនួនមិន
ទាន់ផ្តោតទៅដល់ក្តី៕