ភាគីប្រឆាំងសំខាន់ៗចំនួន ២ របស់លីប៊ីជួបចរចារនៅសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម
(VOVWORLD) - តំណាងនៃភាគីប្រឆាំងស្នូលចំនួន ២ នៅលីប៊ីគឺអ្នកប្រមុខ រដ្ឋាភិបាលសាមគ្គីភាពជាតិ (GNA) ដែលសហគមន៍អន្តរជាតិទទួលស្គាល់ លោក Fayez al-Sarraj និងអ្នកប្រមុខកងទ័ពជាតិលីប៊ី (ANL) ឧត្តមសេនីយ៍ Khalifa Haftar ដែលគាំទ្ររដ្ឋាភិបាលប៉ែកខាងកើតលីប៊ី បានជួបចរចារជាមួយគ្នា នាថ្ងៃទី ២ ឧសភា នៅរដ្ឋធានី Abou Dhabi សហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE)។
ភាគីប្រឆាំងសំខាន់ៗចំនួន ២ របស់លីប៊ីជួបចរចារនៅសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម |
(VOVworld) – តំណាងនៃភាគីប្រឆាំងស្នូលចំនួន ២ នៅលីប៊ីគឺអ្នកប្រមុខ រដ្ឋាភិបាលសាមគ្គីភាពជាតិ (GNA) ដែលសហគមន៍អន្តរជាតិទទួលស្គាល់ លោក Fayez al-Sarraj និងអ្នកប្រមុខកងទ័ពជាតិលីប៊ី (ANL) ឧត្តមសេនីយ៍ Khalifa Haftar ដែលគាំទ្ររដ្ឋាភិបាលប៉ែកខាងកើតលីប៊ី បានជួបចរចារជាមួយគ្នា នាថ្ងៃទី ២ ឧសភា នៅរដ្ឋធានី Abou Dhabi សហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE)។ នេះគឺជា ជំនួបសន្ទនាលើកទី ២ រវាងភាគីទាំងពីរ ក្រោយពីជំនួបដំបូងដែលបានប្រព្រឹត្ត ទៅនៅទីក្រុងគែរ (អេហ្ស៊ីប) នាខែ មករា ឆ្នាំ ២០១៦។ តាមផែនការមុននេះ តំណាងរបស់ GNA និង ANL គប្បីបានដំណើរការចរចារនៅទីក្រុងគែរ នាពាក់ កណ្ដាលសប្តាហ៍ខែកុម្ភៈកន្លងទៅសំដៅធ្វើវិសោធនកម្មកិច្ចព្រមព្រៀងនយោ បាយដែលភាគីទាក់ទិននានានៅលីប៊ីបានចុះហត្ថលេខានាខែធ្នូឆ្នាំ ២០១៥ នៅ ម៉ារ៉ុក ក្រោមការគាំពាររបស់ អ.ស.ប.។ ប៉ុន្តែ ជំនួបចរចារនេះត្រូវបានបំផ្លាញ ចោល។ គិតតាំងពីពេលធ្វើសកម្មភាពនៅរដ្ឋធានី Tripoli នាខែ មិនា ឆ្នាំ ២០១៦ មក GNA មិនទាន់កាន់ការត្រួតត្រារបស់ខ្លួនក្នុងទូទាំងប្រទេសលីប៊ីនៅឡើយ ទេ៕