ភ្ញៀវទេសចរណ៍ចំនួន២,៦លានលើកបានមកដល់ទីក្រុងហាណូយក្នុងឱកាសបុណ្យតេតឆ្នាំមមីឆស័ក២០១៤
|
រូបថតៈ vietnamtourism.gov.vn |
(VOVworld)-យោងតាមប្រភពព័ត៌មានពីមន្ទីវប្បធម៌កីឡានិងទេសចរណ៍ហាណូយ
បានឲ្យដឹងថា ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំមមីឆស័ក២០១៤ ចាប់ពីថ្ងៃទី២៧
មករាដល់ថ្ងៃទី៩កុម្ភៈឆ្នាំ២០១៤ ចំនួនភ្ញៀវទេសចរណ៍ក្នុងប្រទេសមកទស្សនា
ទីក្រុងហាណូយទទួល២,៥លានលើកកើន១១% និងភ្ញៀវអន្តរជាតិ មានចំនួន១0
ម៉ីនលើក កើន១២%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ទីកន្លែងទេសចរណ៍
វប្បធម៌ ពិធីបុណ្យបានទាក់ទាញចំនួនភ្ញៀវទេសចរណ៍មកទស្សនាយ៉ាង ច្រើនកុះករ
ដូចជា Van Mieu-Quoc Tu Giam បឹង Hoan Kiem ឬវិហារ Ngoc Son ជាដើម។ កន្លែងលេងកំសាន្តជាច្រើនទៀតដូចជា រោងមហោស្រពរបាំតុក្តាទឹក ក្លឹបសិល្បៈ ក៏បានទាក់ទាញចំនួនភ្ញៀវទេសចរណ៍ចូលរួមជាច្រើនផងដែរ៕