ភ្ញៀវទេសចរមកទស្សនាបុណ្យ Lim 2016 ជាច្រើនកុះករ

ភ្ញៀវទេសចរមកទស្សនាបុណ្យ Lim 2016 ជាច្រើនកុះករ - ảnh 1
ច្រៀងចម្រៀងប្រជាប្រិយ Quan ho លើទូកក្នុងពិធីបុណ្យ Lim


(VOVworld)-ជារៀងរាល់ឆ្នាំ មកដល់ថ្ងៃទី១២និងទី១៣ខែទី១តាមច័ន្ទគតិភ្ញៀវទេស
ចរ នៅគ្រប់ទិសទីបាននាំគ្នាទស្សនាបុណ្យ Lim នៅខេត្ត Bac Ninh (ភាគខាងជើង
វៀតណាម)។ ក្នុងរយៈពេល៣ថ្ងៃប្រព្រឹត្តទៅពិធីបុណ្យនេះ មានសកម្មភាពជាច្រើន ដូចជាអុជធូបនៅវត្ត Hong An និងវត្តអារាមមួយចំ​នួនទៀតនៅភូមិ Noi Due ទីរួម
ស្រុក Lim ផងដែរ។ ជាពិសេសនៅមាន សកម្មភាពច្រៀងចំរៀងប្រជាប្រិយ Quan
Ho នៅមុខវត្ត ឬ ច្រៀងលើទូក ទៀតផង។ លោក Nguyen Van Bang ភ្ញៀវទេសចរ
មួយនាក់មកពីក្រុង ហាណូយបានឲ្យដឹងថា៖

       “ពិធីបុណ្យ Lim មានតាំងពីយូរយារណាស់មកហើយ។ ជារៀងរាល់​ឆ្នាំមនុស្ស គ្រប់រូបបានសប្បាយរីករាយមកទីនេះទស្សនាពិធីបុណ្យ ហើយទៅវត្ត  និងកំសាន្ត
ចំរៀងប្រជាប្រិយ Quan ho។ ខ្ញុំចូលចិត្តចំរៀងប្រជាប្រិយ Quan hoតាំងពីតូចម្លេះ។ នេះជាឆ្នាំទី៣ខ្ញុំបានទស្សនាពិធីបុណ្យនេះហើយចូលរួម ច្រៀងចំរៀងប្រជាប្រិយ
Quan ho ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ